ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

០៧:១៣ ICT ថ្ងៃ២៤ ខែកក្កដា

អរុណ​​​​សួរស្ដី​ និង​​​​សូម​​​ស្វាគមន៍​​​មក​​កាន់​​ការ​​ផ្សាយ​​ព័ត៌មាន​​ផ្ទាល់​​របស់​​អង្គការ​​លីកាដូ​​ដែល​​យើង​​នឹ​ង​​ផ្ដល់​​ជូន​​ព័ត៌មាន​​ជុំវិញ​​ព្រឹត្តិការណ៍​​ពិធី​​ដង្ហែ​​សព​​លោក​​បណ្ឌិត​​​ កែម​​ ​ឡី​ ​អ្នក​​វិភាគ​​នយោបាយ​​ដែល​​ត្រូវ​​បាន​​ធ្វើ​​ឃាត​​។​ ផែនទី​​​ខាង​លើ​​បង្ហាញ​​ពី​ផ្លូវ​ដែល​ក្បួន​​ដង្ហែ​​ត្រូវ​ធ្វើ​​ដំណើរ​​ឆ្លង​​កាត់​។​

  • ការ​ចេញ​ដំណើរ​​៖ ការ​ដង្ហែ​សព​​លោក​បណ្ឌិត​​ ​កែម ​ឡី ​​នឹង​ចាប់​ផ្ដើម​​នៅ​ម៉ោង​៧​ព្រឹក​ ​ចាប់​ពី​វត្ត​ចាស់​ ​​ជា​កន្លែង​ដែល​សព​​លោក​ត្រូវ​បាន​​តម្កល់​​ទុក​តាំង​​ពី​ពេល​​ឃាតកម្ម​លើ​រូប​លោក​​កាល​ពី​​ថ្ងៃ​ទី​១០ ​​ខែ​កក្កដា​​។​
  • ​កំណាត់​ផ្លូវ​ទី១​​ មាន​ប្រវែង​​១៦,៣​​គីឡូ​ម៉ែត្រ​​៖ ​ការ​ដង្ហែ​​នឹង​ចាប់​​ផ្ដើម​ដំបូង​​ដោយ​ឆ្លង​កាត់​​រាជធានី​​ភ្នំពេញ​ កាត់​តាម​​បណ្ដោយ​​មហាវិថី​​សហព័ន្ធ​រុស្សី​​ និង​អាកាស​យាន្ត​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ។​
  • កំណាត់​ផ្លូវទី២​​ មាន​ប្រវែង​ ៦៣​​គីឡូ​ម៉ែត្រ៖ ចាប់​​រាប់​ពី​ក្រៅ​​រាជ​ធានី​ភ្នំពេញ​​ទៅ​ស្រុក​​កំណើត​​របស់​លោក​ កែម​​ ឡី​ ​ដោយ​ការ​​ដង្ហែ​នឹង​​ធ្វើ​តាម​​យាន្ត​ជំនិះ​​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​​លេខ​៣។​
  • កំណាត់​​ផ្លូវ​ទី៣​ ​មាន​ប្រវែង​ ​៨,៦​គីឡូម៉ែត្រ​​៖ ​ចម្ងាយ​​ដែល​​នៅ​សល់​​នេះ​ ជា​ការ​​ដង្ហែ​​ដែលធ្វើ​​ឡើង​ដោយ​ថ្មើរ​ជើង​​ទៅ​កាន់​​គេហដ្ឋាន​​នៅ​ក្នុង​ភូមិ​​កំណើត​របស់​​លោក​ កែម ឡី។​​
  • ពេល​មក​ដល់​​ភូមិ​អង្គ​​តាកុក​៖ ​ប្រសិន​​បើ​ការ​​ដង្ហែ​ប្រព្រឹត្ត​​ទៅ​តាម​​ផែន​ការ ​សព​លោក​ ​កែម ឡី ​នឹង​ទៅ​ដល់​គេហដ្ឋាន​​របស់​លោក​​នៅ​ម៉ោង​ ​២​រសៀល ​ជា​កន្លែង​​ដែល​សព​​លោក​​នឹង​​ត្រូវ​បញ្ចុះ។

ព្រឹត្តិការណ៍​​​នេះ​អាច​​នឹង​មាន​ការ​ដាក់​​ពង្រាយ​​កង​កម្លាំង​​នគរបាលជា​ច្រើន​នាក់​​​នៅពេល​ថ្ងៃ​​។​ កាល​ពី​ថ្ងៃ​សុក្រ​ ​សា​លា​រាជធានី​​​ភ្នំពេញ​​បាន​ចេញ​ផ្សាយ​លិខិត​មួយ​បានអោយ​ដឹង​ថា​​ ដោយសារ​ខ្លាច​អ្នក​កាន់​ទុក្ខ​​ដែល​ចូល​រួម​ដ​ង្ហែ​សព​មួយ​ចំនួន​​ក្នុង​ចំណោម​សាធារណៈ​ជន​​ទាំង​មូល​​ធ្វើ​ការ​​ញុះ​ញ៉ុង​​អោយ​មាន​​ភាព​​ចលាចល​​ និង​ខ្លាច​​មាន​ក្រុមភេរវកម្មមួយចំនួន​​​ដែល​​បន្លំ​ខ្លួន​​ចូល​ក្នុង​​ក្បួន​ដង្ហែ​សព​​​ សាលា​រាជធានីបាន​គ្រោង​​​នឹង​ដាក់​​ពង្រាយ​នគរបាល​ ​១.៤៥០នាក់​​ និង​មន្រ្តី​យោធា​ ២៥០នាក់​​ដើម្បី​ធានា​នូវ​​សុវត្ថិភាព​​សាធារណៈ។​​

កែប្រែ ០៧:១៨ ICT

០៧:២៨ ICT ថ្ងៃ២៤ ខែកក្កដា

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ប្រជា​ពលរដ្ឋ​ជា​ច្រើន​​កំពុង​តែ​ប្រ​មូល​ផ្ដុំ​គ្នា​នៅ​វត្ត​ចាស់​ ជា​កន្លែង​ដែល​ក្បួន​ដង្ហែ​សព​​នឹង​ចាប់​ចេញ​ដំណើរ​ ហើយ​មនុស្ស​រាប់​ពាន់​នាក់កំពុង​តែឈរ​តាមដង​ផ្លូវ​ក្នុងរាជធានី​ឆ្ពោះ​ទៅ​កាន់​អាកាស​យាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ​​។ អ្នក​កាន់​ទុក្ខ​ជាច្រើន​នាក់​កំពុង​តែបន្ត​ធ្វើ​ដំណើរពីគ្រប់ទីកន្លែងក្នុងរាជធានី​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ដែល​ក្បួន​ដង្ហែ​នឹង​ត្រូវ​ឆ្លង​កាត់​។ អ្នក​ទាំង​នោះ​ពាក់អាវ​យឺត​ដែល​មាន​រូបលោក​បណ្ឌិត ​កែម ឡី មានកាន់ផ្កា​ បដា​ និង​រូប​ជាច្រើន។

កែប្រែ ០៧:៤៤ ICT

០៧:៣៦ ICT ថ្ងៃ២៤ ខែកក្កដា

ក្បួន​ដង្ហែ​បាន​ចាក​ចេញ​ពី​វត្ត​ចាស់​ ហើយ​កំពុង​តែ​បន្ត​ដំណើ​រឆ្លង​កាត់​ស្ពាន​ជ្រោយ​ចង្វារ​ឆ្ពោះ​​ចូលមក​​កាន់​កណ្ដាលរាជធានី​។

កែប្រែ ០៧:៤៤ ICT

០៧:៤៦ ICT ថ្ងៃ២៤ ខែកក្កដា

កែម​ ​ឡី ​ជា​នរ​ណា​?​

លោក​​បណ្ឌិត​​ កែម​ ​ឡី​ ជា​អ្នក​វិភាគ​នយោបាយ​​ដ៏ល្បី​ល្បាញ​បំផុត និង​គួរ​ឲ្យគោរព​ជាង​គេ​មួយ​រូប​ ​ហើយនិងជា​អ្នក​តស៊ូមតិ​ដើម្បី​សីទ្ធិ​មនុស្ស​ លទ្ធិប្រជា​ធិប​តេយ្យ​​ និង​យុត្តិធម៌​សង្គម។​

លោក​​ក៏​ជា​វេជ្ជ​បណ្ឌិត​មួយ​រូប​តាមរយៈ​ការ​បណ្ដុះ​បណ្ដាល​​ផងដែរ។ លោក​បាន​ចាប់​ផ្ដើម​អាជីព​របស់​លោក​ដំបូង​នៅ​ក្នុង​វិស័យ​​សុខភាព​​សាធារណៈ​។​ ទោះ​ជា​យ៉ាង​ណា​ ​ការងារ​​នេះ​អំពី​ភាព​សកម្មនិយម​ ​និង​ការ​ផ្តល់​អនុសាសន៍​នយោបាយ​របស់​លោកទៅវិញទេ​​ ដែល​ត្រូវ​បាន​ប្រពលរដ្ឋ​កម្ពុជា​ស្គាល់​យ៉ាង​ច្បាស់​​ ខណៈ​ដែល​​លោក​តែង​តែ​បង្ហាញ​មុខជា​អ្នកជំនាញ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បាន​ក្លាយ​ជាអ្នក​និយាយ​ឥត​សំចៃ​មាត់​ដ៏មាន​ប្រជាប្រិយភាព​ទៅលើ​បញ្ហា​ដែល​ធ្វើឲ្យ​ប៉ះពាល់ដល់​ប្រជាជាតិ​ទាំង​មូល។​

ស្ថិត​ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី​លើកស្ទួយ​ស្ថានភាព​ពហុភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ លោក​បាន​ក្លាយ​ជាសមាជិក​ស្ថាបនិក​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាល​ពីខែ​មិថុនា​ ឆ្នាំ២០១៥​។​ គណបក្ស​នេះ​បាន​រៀបចំ​ជា​ទម្រង់​​ចលនា​សង្គមពលរដ្ឋ​មូលដ្ឋាន​ដែល​លោក​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៤​ បន្ទាប់​ពី​ការបោះឆ្នោត​ជាតិ​ដែល​មានភាព​មិន​ប្រក្រតី​កាលពី​ឆ្នាំ២០១៣។​

នៅក្នុងពេលនៃមរណភាព​របស់​លោក​ លោក​កំពុងធ្វើយុទ្ធនាការ​ "១០០រាត្រី"​ ដែលត្រូវ​ចំណាយ​ពេល​១០០យប់ ជាមួយ​គ្រួសារ​ខ្មែរ​តាម​ជនបទ​ ដើម្បី​ស្រាវជ្រាវ​ពីដើមហេតុ​នៃ​បញ្ហា​សង្គម​ដែល​ចាំបាច់​បំផុត។​

មរណភាព​​របស់លោក បានកើតឡើងស្របពេលកំពុងមានស្ថានភាព​នយោបាយ​ដ៏​តានតឹង​ ហើយ​ដែល​បាន​ធ្វើឲ្យ​មជ្ឃដ្ឋាន​ជាតិ​មាន​ការ​សោក​ស្តាយ​យ៉ាងខ្លាំង​បំផុត​​ដោយសារ​ការ​បាត់បង់​ពលរដ្ឋកម្ពុជា​​ម្នាក់នៃ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ហ៊ាន​និយាយ​ឥត​សំចៃ​មាត់​ជាងគេ​នៅក្នុងប្រទេស។

កែប្រែ ០៧:៥៨ ICT

០៧:៥២ ICT ថ្ងៃ២៤ ខែកក្កដា

​នៅពេល​ក្បាល​នៃ​ក្បួន​ដង្ហែ​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​មកកាន់កណ្ដាល​រាជធានី​ភ្នំពេញ​ ចំនួន​​មហាជន​ចូល​រួម​​ក៏​កាន់តែ​កើន​ឡើងៗ​។

កែប្រែ ០៧:៥៩ ICT

០៨:០០ ICT ថ្ងៃ២៤ ខែកក្កដា

ក្បួន​ដង្ហែ​សព​នោះ​​នឹង​មាន​កង​កម្លាំង​នគរបាល​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​។ អ្នក​រាយ​ការណ៍​ពិសេស​ ច័ន្ទ​ ទល់ប្រាក់​ បាន​ផ្សព្វ​ផ្សាយ​រូបភាព​ទាំងនេះ​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter ​របស់​លោក​ ពី​ទី​តាំង​​អាគារ​ខុទ្ធការ​ល័យសម្តេច​នាយករដ្ឋមន្រ្តី​។

កែប្រែ ០៨:០៣ ICT

០៨:០៤ ICT ថ្ងៃ២៤ ខែកក្កដា

រថយន្ត​ដឹក​សព​លោក​បណ្ឌិត​ កែម ឡី កំពុងឆ្លង​កាត់​ស្ថាន​ទូត​បារាំង។

០៨:១៦ ICT ថ្ងៃ២៤ ខែកក្កដា

មន្ត្រី​ទូត​ជាច្រើន​ចូល​រួម​បុណ្យ​សព​លោក​បណ្ឌិត កែម​ ឡី

ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​ កំពុង​ជួប​ជាមួយអ្នកស្រី ប៊ូ រចនា ដែល​ជា​​ភរិយា​របស់​លោក​បណ្ឌិត​ កែម ឡី

ការ​ធ្វើ​ឃាត​លើ​រូប​លោក​បណ្ឌិត បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ភ្លាម​ៗ​ពី​ក្រុម​អ្នក​ការទូត​អន្តរជាតិ​ជា​​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ រួមមាន​ អង្គការ​សហប្រជាជាតិ សហ​រដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​ ចក្រ​ភព​អង់គ្លេស​ សាធារណរដ្ឋ​បារាំង ប្រទេស​ស៊ុយ​អែត ប្រទេស​ជប៉ុន ប្រទេស​អូស្ត្រាលី​ និង ប្រទេស​អាល្លឺម៉ង់.

ពិធីបុណ្យ​សព​លោក​បណ្ឌិត​ ត្រូវបាន​ចូលរួម​ដោយឯក​អគ្គរដ្ឋ​ទូត និង​អ្នក​ការទូត​​ជាច្រើនរូមមាន​៖

គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ លោក Tom Malinowski ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស​​ទទួល​​បន្ទុក​លទ្ធិ​​ប្រជាធិបតេយ្យ សិទិ្ធមនុស្ស និង​ការងារ ក៏បាន​ចូលរួម​ពិធី​បុណ្យសព​លោក​បណ្ឌិត​ផងដែរ។

កែប្រែ ០៨:១៨ ICT

០៨:១៧ ICT ថ្ងៃ២៤ ខែកក្កដា

ខណៈ​នេះ​​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​​នាក់​កំពុង​តែចូល​រួម​​​​ក្នុង​ក្បួន​ដង្ហែ​​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​ឈរ​​រង់​ចាំ​​តាម​​ដង​​ផ្លូវ​​ដើម្បី​​ចូល​រួមផងដែរ។​

កែប្រែ ០៨:៣៩ ICT

០៨:៣១ ICT ថ្ងៃ២៤ ខែកក្កដា

១៤​ថ្ងៃ​នៃ​ការ​កាន់​ទុក្ខ

ក្បួន​ដង្ហែ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​គម្រប់​ពីរ​សប្ដាហ៍​នៃ​ការ​កាន់​ទុក្ខ​ ហើយ​ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺននាក់​បាន​ចេញ​ម​កតាម​ដង​ផ្លូវ​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​លោក​បណ្ឌិត​​ កែម​ ឡី។

ភ្លាមៗ​បន្ទាប់​​ពី​ការ​បាញ់​ប្រហារ​​លើ​លោក​បណ្ឌិត​​ កែម​​ ​ឡី​​​ ប្រជា​ពលរដ្ឋ​​រាប់​ពាន់​នាក់​​បាន​ប្រមូល​​ផ្ដុំ​​គ្នា​​នៅ​​តាម​ដង​ផ្លូវ​នៃ​រាជ​ធានី​ភ្នំពេញ​​ ហើយ​នាំ​គ្នា​ដង្ហែ​សព​រ​បស់​លោក​ដោយ​ឥត​ព្រាង​ទុក​ឆ្លង​កាត់​តាម​ផ្លូវ​ជា​ច្រើន​ឆ្ពោះ​ទៅ​កាន់​វត្ត​ពោធិ​យារាម​​ ​ហៅវត្ត​ចាស់​។​

រយៈពេល​១៤ថ្ងៃនេះ​ អ្នក​កាន់​ទុក្ខ​រាប់​ម៉ឺននាក់​បាន​ធ្វើ​ដំណើរ​មក​ពី​ទូ​ទាំង​ប្រទេស​ឆ្ពោះ​ទៅ​កាន់​វត្ត​ចាស់​ដើម្បី​ចូល​ជា​បច្ច័យ​ដល់​សព​លោក​បណ្ឌិត ​កែម ​ឡី។

កែប្រែ ១០:៣៦ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter