ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

០៧:៣៣ ICT ថ្ងៃ៨ ខែមិនា

អ្នក​ចូល​រួម​ ត្រូវ​បាន​គ្រោង​ថា​នឹង​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ​នៅ​វេលា​ម៉ោង​ ៨ ព្រឹក។ អ្នក​ទាំង​នោះ​នឹង​ប្រឈម​មុខ​នឹង​របាំង​បន្លា​លួស។

Omar Havana ជា​អ្នក​កាសែតមាន​​ស្នាក់​ការ​នៅ​រាជធានី​ភ្នំពេញ​ កំពុង​ស្តិត​នៅ​ទីលាន​ប្រជាធិបតេយ្យ។

០៨:០៤ ICT ថ្ងៃ៨ ខែមិនា

អ្នក​​ឃ្លាំ​មើលដោយ​ផ្ទាល់​នៅ​ទីលាន​ប្រជាធិបតេយ្យរបស់​អង្គការសិទ្ធិមនុស្ស លីកាដូ ​រាយការណ៏ថា​កង​សន្តិសុខមួយ​ចំនួន​ទាត់​ម៉ូតូ​និងវាយ​ពួក​គេដោយ​ដំបង។ នៅ​ពេល​ជាមួយ​​គ្នា​នេះដែរ​កង​សន្តិ​សុខកំពុង​បង្ខំ​អ្នក​ការសែត​ និង​អ្នក​ឃ្លាំ​មើល​មួយ​ចំនួន​អោយ​ចាកចេញ​ពីទី​នោះ​។

កែប្រែ ០៨:០៥ ICT

០៨:២៤ ICT ថ្ងៃ៨ ខែមិនា

អ្នក​ឃ្លាំ​មើល​របស់​អង្គការ​​សិទ្ធិ​មនុស្ស​ លីកាដូ នៅ​ជុំ​វិញ​ទី​ក្រុង​កំពុង​រាយការណ៍​ថា​៖ ​នគរបាល​បាន​បង្កើត​កន្លែង​ត្រួត​ពិនិត្យ​​តាមផ្លូវ​ជាតិមួយ​ចំនួន​។ ​យ៉ាង​ណាក៏​ដោយ ផ្លួវជាតិ​ទាំង​នោះ​មិនត្រូវ​បាន​បិទ​នោះទេ ហើយពួក​គេកំពុង​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋធ្វើ​ដំណើរ​ឆ្លង​កាត់​។ កន្លែង​ត្រួត​ពិនិត្យ​ទាំង​នោះមាន​ទី​តាំង​ដូច​ជា​៖

​ផ្លូវ​ជាតិ​លេខ​១៖ កន្លែង​ត្រួត​ពិនិត្យគឺនៅ​ទល់​មុខបុរី​ ប៉េង ហួត ​សង្កាត់​ច្បារអំពៅ

ផ្លូវជាតិ​លេខ​២៖ កន្លែង​ត្រួត​ពិនិត្យគឺនៅ​ជិត​ក្រុង​តា​ខ្មៅ ទល់​មុខសាលា​ខេត្ត

ផ្លូវជាតិ​លេខ​៥៖ កន្លែង​ត្រួត​ពិនិត្យគឺនៅស្ពាន​ព្រែក​ព្នៅ ភាគខាង​ជើង​ទី​ក្រុង​ភ្នំពេញ

០៨:៤៣ ICT ថ្ងៃ៨ ខែមិនា

ដោយ​មាន​ការ​បិទ​ច្រក​ចេញចូល​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ​ ​ក្រុមប្រជាពលរដ្ឋ​ប្រមាណ​ជា​ ២៥០នាក់​បាន​ជួប​ជុំគ្នា​នៅ​ស្ពាន​នាគ​ មហា​វិថី​នរោត្តមដែល​ស្ថិត​នៅ​ជិតទី​លាន​ប្រជា​ធិបតេយ្យ​នេះ​ដែរ។ មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​បានចាប់​ផ្តើម​មក​ដល់​​ ហើយ​កង​សន្តិ​សុខក៏កំពុង​ប្រចាំ​ការ​នៅ​ទី​នោះដែរ​។

០៩:២៤ ICT ថ្ងៃ៨ ខែមិនា

អ្នកកាសែតជាន់ខ្ពស់មួយចំនួន កំពុងធ្វើ​ការផ្សាយ​អំពី​ព្រឹត្តិការណ៍​នេះ។ អ្នក​កាសែត​​ឯករាជ្យ​ លោក Robert Carmichael និង​និពន្ធ​នាយក​​កាសែត Cambodia Daily កំពុង​នៅ​​ជិត​ហេតុការណ៍​នោះ។

កែប្រែ ១០:០០ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter