ផ្សាយព័ត៌មានផ្ទាល់
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលត្រូវបានជាប់ឃុំគឺ៖
- អ្នកស្រី មួរ សុខហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង
- លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្ត្រមណ្ឌលកំពង់ធំ
- លោក កែវ ភីរម្យ តំណាងរាស្ត្រមណ្ឌលក្រចេះ
- លោក ហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ
- លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រមណ្ឌលស្វាយរៀង
- លោក នុត រំដួល តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ
- លោក ឡុង រី តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ
សកម្មជនគណបក្សសង្គ្រោះជាតិ លោក អឿ ណារិទិ្ធ។
តំណាងរាស្ត្របីនាក់ដំបូង ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែកក្កដា អំឡុងពេលមានការប៉ះទង្គិចគ្នា ដោយធ្វើការបំបែកការតវ៉ារបស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យបើកទីលានប្រជាធិបតេយ្យដែលបានបិទអស់រយៈពេលជាច្រើនខែ។ លោក ហូរ វ៉ាន់ ត្រូវបានចាប់ខ្លួនក្រោយមកនៅក្នុងថ្ងៃដដែល នៅពេលលោកស្ម័គ្រចិត្តចូលក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោក រៀល ខេមរិន្ទ ត្រូវបានចាប់ខ្លួនព្រឹកម្សិលមិញ។ លោក នុត រំដួល និងឡុង រី ត្រូវបានចាប់ខ្លួននៅរសៀលម្សិលមិញ នៅគេហដ្ឋានរបស់លោក ឡុង រី។ អ្នកទាំងអស់ ត្រូវបានចោទប្រកាន់តាមច្បាប់ព្រហ្មទណ្ឌកម្ពុជាមាត្រា ២៨ និង២១៨ (ផ្តើមគំនិតបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) មាត្រា ៤៩៥ (ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ) និងមាត្រា ៤៥៩ (ដឹកនាំចលនាកុបកម្ម)។ បទល្មើសចុងក្រោយ នឹងផ្តន្ទាទោសរហូតដល់ ៣០ឆ្នាំ ក្នុងពន្ធនាគារ។ អ្នកទាំងប្រាំបី ឥឡូវកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ក្នុងពន្ធនាគារ ម១ និងម២។
កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទិ្ធមនុស្ស ឬ Human Rights Watch បានចេញនូវសេចក្តីអំពាវនាវ សូមឲ្យមានការដោះលែងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានឃុំខ្លួន ជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយលើកចោលបទចោទប្រកាន់ទាំងអស់។
នាយកប្រចាំតំបន់អាស៊ី លោក Brad Adams បានមានប្រសាសន៍ថា៖ "អ្នកគាំទ្រគណបក្សជំទាស់ ទោះជាអ្នកទាំងអស់នោះមានការមិនសប្បាយចិត្តដោយការបំបែកការតវ៉ារបស់អ្នកទាំងនោះយ៉ាងណាក៏ដោយ ក៏មិនគួរមានការដោះសារសម្រាប់ការវាយដំយ៉ាងធ្ងន់ធ្ងរលើកងសន្តិសុខនោះឡើយ។ ប៉ុន្តែក៏មិនមានមូលដ្ឋានណាមួយ ដែលឲ្យអាជ្ញាធរធ្វើការចោទប្រកាន់អ្នកនយោបាយគណបក្សសង្គ្រោះជាតិនូវបទល្មើស ញុះញង់ឲ្យបង្កហិង្សា ហើយនិងបទល្មើសមិនសមហេតុផលដូចជា "កុបកម្ម" នោះទេ។" នេះគ្រាន់តែជាការគម្រាមកំហែងមួយផ្សេងទៀតលើមេដឹកនាំគណបក្សជំទាស់ប៉ុណ្ណោះ។
ដើម្បីអានអត្ថបទទាំងមូលជាភាសាអង់គ្លេស សូមចុចទីនេះ
កែប្រែ ១៧:៣៨ ICT
នៅមុនការមកដល់របស់ឯកឧត្តម សម រង្ស៊ី លោក បានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេស ប៊ុក របស់លោក ដោយបង្ហាញគំនិតរបស់លោកទៅលើស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចេញទាមទារឲ្យដោះលែងតំណាងរបស់អ្នកទាំងនោះ
កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន បានបង្ហាញការគាំទ្ររបស់អ្នកទាំងនោះ ដោយសូមឲ្យមានការដោះលែងមេដឹកនាំដែលត្រូវបានចាប់ខ្លួនរបស់អ្នកទាំងនោះ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
កែប្រែ ១៧:០៣ ICT
កាសែត ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយនូវវីដេអូដ៏មានឥទ្ធិពល ទាក់ទងនឹងការប៉ះទង្គិចក្នុងព្រឹត្តិការណ៍ថ្ងៃអង្គារ៍ រវាងកងសន្តិសុខ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ មនុស្សជាច្រើនបានរងរបួសអំឡុងពេលប៉ះទង្គិចគ្នា ដែលភាគច្រើននៃអ្នកទាំងនោះ ជាកងសន្តិសុខខណ្ឌ។
អ្នកគាំទ្រប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាន
អរុណសួស្តី និងសូមស្វាគមន៍ការផ្សាយព័ត៌មានផ្ទាល់ពីព្រឹត្តិការណ៍នាថ្ងៃនេះ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងការរង់ចាំស្វាគមន៍ការមកដល់របស់ឯកឧត្តម សម រង្ស៊ី នៅម៉ោង ៩ ព្រឹកនេះ។
នាព្រឹកព្រលឹមថ្ងៃនេះ នគរបាលបង្ក្រាបបាតុកម្មដែលប្រដាប់ដោយអាវុធ ត្រូវបានគេឃើញនូវទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ភាគខាងត្បូងរាជធានីភ្នំពេញ។
កែប្រែ ០៨:៤៨ ICT
ប្រធានគណបក្សសង្គ្រោះជាតិ កំពុងវិលត្រលប់មកកម្ពុជា បន្ទាប់ពីការចាប់ខ្លួន និងការឃុំឃុាំងសហសេវិករបស់គាត់ចំនួន ៨ នាក់។ អង្គការអន្តរជាតិជាច្រើនបានសំដែងនូវការព្រួយបារម្មណ៍ចំពោះការចាប់ខ្លួននេះ ហើយបានអំពាវនាវឲ្យមានការដោះលែងពួកគាត់ទាំងអស់គ្នា។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានផ្តល់យោបល់ទាក់ទងនឹងការចោទប្រកាន់ពីបទកុម្បកម្ម:
យើងព្រួយបារម្មណ៍អំពីបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ទៅលើពួកគាត់ រួមទាំងការចោទប្រកាន់ពីបទកុម្បកម្ម ទោះជាគេបានឃើញយ៉ាងច្បាស់ថា ពួកគាត់ព្យាយាមឃាត់ក្រុមបាតុករ និងបញ្ឈប់អំពើហិង្សា នៅពេលកំពុងប៉ះទង្គិចគ្នា។ រាល់ការបទចោទប្រកាន់ណាមួយ ដោយសាររឿងនយោបាយត្រូវតែបញ្ឈប់
អ្នកអាចអានសេចក្តីថ្លែងការណ៍នៅទីនេះ here.
សហជីពសភាអន្តរជាតិ បានបញ្ជូនករណីនេះទៅគណះកម្មការសិទ្ធិមនុស្សសម្រាប់សមាជិកសភាខ្លួន ដើម្បីតាមដាន និងស៊ើបអង្គេត។ សេចក្តីថ្លែងការនៅទីនេះhere.
កែប្រែ ០៨:៥៥ ICT
កូនស្រីរបស់តំណាងរាស្ត្រជាប់ឆ្នោតដែលត្រូវបានជាប់ឃុំ អ្នកស្រី មួរ សុខហួ បានបង្ហោះក្នុងគេហទំព័របណ្តាញទំនាក់ទំនងសង្គម Twitter របស់នាង អំពីការមិនអាចចូលទៅសួរសុខទុក្ខសមាជិកគ្រួសាររបស់នាងនៅក្នុងពន្ធនាគារបាន។ រហូតមកដល់ពេលនេះ មិនមានសមាជិកគ្រួសារណាម្នាក់ ត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខនោះទេ។
No luck with family visit to #musochua in prison. Need more permission. Try again tomorrow.
— Devi Leiper O'Malley (@devi_lo) July 18, 2014
កាលពីម្សិលមិញ កាសែតភ្នំពេញប៉ុស្ត៍ បានចុះផ្សាយព័ត័មានអំពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃុំខ្លួនទាំង ៦ នាក់។
A who's who of the arrested opposition politicians | #Cambodia #protestsKH http://t.co/29EUFwEnTC
— phnompenhpost (@phnompenhpost) July 17, 2014
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។