ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

១៥:៤៩ ICT ថ្ងៃ៣ ខែមិថុនា

សេចក្ដី​ផ្ដើម

សួស្ដី​ និង​សូម​ស្វា​គមន៍​មក​កាន់​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​អង្គការ​លីកាដូ​ ​យើង​នឹង​ផ្ដល់​ជូន​ព័ត៌​មាន​ជុំវិញ​ព្រឹត្តិការណ៍​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​អាណត្តិទី​៤។ ថ្ងៃ​ស្អែកនេះ​ គណបក្ស​នយោបាយ​ចំនួន​១២ នឹង​ធ្វើការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​អាសនៈក្រុមប្រឹក្សា​ឃុំ/សង្កាត់ចំនួន​១១.៥៧២ ក្នុងចំណោម​ឃុំ/សង្កាត់​ចំនួន​១៦៤៦ នៅ​ទូទាំង​ប្រទេស។ បន្ទាប់​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល​ពីរ​សប្តាហ៍​កន្លង​មក ការិយាល័យ​បោះឆ្នោត​នឹង​ចាប់​បើក​នៅ​ម៉ោង​៧​ព្រឹក​។ សូម​តាម​ដាន​ការផ្សាយ​ព័ត៌មាន​ផ្ទាល់​ជាមួយ​យើង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​តាម​ខេត្ត​ទាំង​២៥​ ទូ​ទាំង​ប្រទេស​។

កែប្រែ ២១:១៣ ICT

១៥:៥២ ICT ថ្ងៃ៣ ខែមិថុនា

ឈ្មោះ​គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត

គណបក្ស​នយោបាយ​ចំនួន​១២​ ដែលបាន​ចុះ​ឈ្មោះ​សម្រាប់ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ឆ្នាំ​២០១៧​រួមមាន​៖

១. គណបក្ស​ប្រជាជន​កម្ពុជា (CPP)

២. គណបក្ស​សង្រ្គោះ​ជាតិ​ (CNRP)

៣. គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​

៤. គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)

៥. គណបក្សសំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ(BSDP)

៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)

៧. គណបក្សខ្មែរ​រួបរួមជាតិ (KNUP)

៨. គណបក្ស​សញ្ជាតិ​កម្ពុជា (CNP)

៩. គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (RDP)

១០. គណបក្សយុវជន​កម្ពុជា

១១. គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​

១២. គណបក្ស​អំណាច​ខ្មែរ

មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះ​ ដែល​មាន​បេក្ខជន​ច្រើន​នៅ​គ្រប់​បណ្តា​ឃុំ​ សង្កាត់​ ទូទាំង​ប្រទេស​។

កែប្រែ ១៧:៣២ ICT

១៦:០៨ ICT ថ្ងៃ៣ ខែមិថុនា

យុទ្ធនាការឃោសនាបោះឆ្នោត៖ ថ្ងៃទី២០ ខែឧសភា រហូតដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧

កាល​ពីរយៈពេល​ពីរ​សប្តាហ៍​មុន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អ្នក​គាំទ្រ​រាប់ពាន់​នាក់​បាន​ជួបជុំគ្នា​គាំទ្រ​គណបក្ស​នយោបាយ​ទាំងពីរ​។

ទោះ​បី​ជា​យុទ្ធនាការ​បោះឆ្នោត​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​អហិង្សា​ក៏ដោយ​​​ប៉ុន្ដែ​មាន​ពាក្យ​បណ្ដឹង​នៃ​ការ​បៀត​បៀន​ ការ​រំលោភបំ​ពាន​វិធាននៃ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​រួមមា​ន​ដូចជា​ការ​ឃុំ​ខ្លួនអ្នកគាំ​ទ្រ​ ​ការ​បិទ​ផ្លូវ​ កា​រ​រា​រាំងមិ​ន​ឲ្យ​បង្កើតស​ញ្ញាគ​ណ​បក្ស​​​ កា​រ​ដ​ក​ហូត​យក​ខិត​ប័ណ្ណ​ ការ​ហាម​ឃាត់​វគ្គ​បណ្តុះ​បណ្តាលស្តី​ពីការ​ឃ្លាំ​មើលកា​រ​បោះឆ្នោត​នៅ​តែ​បន្តកើ​ត​មាន។​​ ​នៅ​ភាគ​ខាង​ជើង​ខេត្ត​បន្ទាយមា​ន​ជ័យ​ ​ព្រះសង្ឃចំ​នួន​បួន​អង្គ​ត្រូវ​បាន​ឃាត់​ព្រះកាយ​ និង​បញ្ជា​ឲ្យ​លុប​ការ​ផ្សាយ​ព័ត៌មាន​សង្គម​តាម​រយៈ​ទូរស័ព្ទ​ដៃ​ ដែល​ព្រះសង្ឃ​ទាំងនោះ​ប្រើប្រាស់​ទូរស័ព្ទ​ដើម្បី​ផ្សាយ​ព័ត៌មាន​ផ្ទាល់​នៅ​កន្លែង​ដែល​រឹតត្បិត​លើ​ការ​ជួបជុំ​គ្នា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ រួម​ទាំង​ការ​បិទ​ផ្លូវ​រារាំង​អ្នក​គាំទ្រ​មិន​ឲ្យ​ធ្វើ​ដំណើ​រទៅ​កាន់​ទី​កន្លែង​ជួប​ជុំ​គ្នា។

កែប្រែ ២១:១០ ICT

១៦:២៣ ICT ថ្ងៃ៣ ខែមិថុនា

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាកំពុងរង់ចាំស្ដាប់ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន

កែប្រែ ១៧:២០ ICT

១៦:៤៧ ICT ថ្ងៃ៣ ខែមិថុនា

កាលពីខែកុម្ព: ព្រះបរមរាជវាំងបានចេញផ្សាយនូវព្រះរាជសាររបស់ ព្រះករុណាសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ដែលទ្រង់បានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជាទាំងអស់ទៅចូលរួមការបោះឆ្នោតឃុំ សង្កាត់ ដោយគ្មានភាពភ័យខ្លាច។

១៧:០២ ICT ថ្ងៃ៣ ខែមិថុនា

សេចក្តីថ្លែងការណ៍អន្តរជាតិស្តីពីការបោះឆ្នោត

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកំពុងរៀបចំសម្ភារផ្សេងៗ ហិបឆ្នោត និងបិទសេចក្ដីណែនាំអំពីការបោះឆ្នោតនៅខាងក្រៅការិយាល័យបោះឆ្នោតត្រៀមសម្រាប់ស្អែកនេះ

សហគមអឺរ៉ុបបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(NEC) និងបានអំពាវនាវស្នើសុំឲ្យអាជ្ញាធរ “ធានាពីបរិស្ថាននយោបាយដែលគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលអាចអនុវត្តតួនាទីរបស់ខ្លួនដោយមិនមានការរារាំង” បន្ទាប់ពីបានអនុម័តច្បាប់កាលពីខែកុម្ភៈដែលអនុញ្ញាតឲ្យមានការរំលាយគណបក្សនយោបាយ។

មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតនាយកដ្ឋានកិច្ចការរដ្ឋរបស់សហរដ្ឋអាមរិក បានអំពាវនាវស្នើសុំឲ្យមានការបោះឆ្នោតដោយសេរី មិនមានការបំភិតបំភ័យ និងការគំរាមកំហែងផ្នែកនយោបាយ។ អ្នកនាំពាក្យបាននិយាយថា សហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា “ធានាមិនឲ្យមានការបំភិតបំភ័យ និងការគំរាមកំហែងផ្នែកនយោបាយ” និងរួមមានទាំងការគោរពសេរីភាពក្នុងការបញ្ចេញមតិផងដែរ។ សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រផ្នែកថវិកាដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(NEC) ផងដែរ។

កែប្រែ ២១:០៥ ICT

១៧:៤១ ICT ថ្ងៃ៣ ខែមិថុនា

ការរៀបចំការិយាល័យបោះឆ្នោត

ការិយាល័យ​បោះឆ្នោត​ចំនួន​២២១៤៨ត្រូវ​បានរៀបចំ​នៅទូទាំង​ប្រទេស​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៧៨៦៥០៣៣​នាក់ដែលបាន​ចុះឈ្មោះ​បោះ​ឆ្នោត​។​ ការិយាល័យ​ទាំងនោះ​ភាគច្រើន​មានទីតាំង​ស្ថិត​នៅក្នុង​វត្តអារាម​និងសាលារៀន​ ប៉ុន្ដែ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ ដូចជា​នៅ​ឃុំ​ក្រាំង​ល្វា​ ស្រុក​សាមគ្គី​មានជ័យ​​ ខេត្ត​កំពង់ឆ្នាំង​ ការិយាល័យ​មួយ​ចំនួន​ស្ថិត​នៅ​តំបន់​ដែល​គ្មាន​សុវត្ថិភាព​។

កែប្រែ ២០:៥៨ ICT

១៨:១៤ ICT ថ្ងៃ៣ ខែមិថុនា

យុទ្ធនាការឃោសនាបោះឆ្នោត៖ ថ្ងៃទី២០ ខែឧសភា រហូតដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧

កាល​ពីរ​យៈពេល​ពីរសប្តា​ហ៍​មុននៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អ្នកគាំទ្រ​រាប់ពាន់នាក់​បានជួបជុំគ្នាគាំទ្រគណបក្ស​នយោបាយ​ទាំងពី​រ។

ទោះ​បី​ជា​យុទ្ធនាការ​បោះឆ្នោត​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​អហិង្សា​ ប៉ុន្តែកា​រលើក​ឡើង​ជាប្រចាំថ្ងៃ​នៃ​ការ​បៀត​បៀន​ ការ​រំលោភ​បំពានវិ​ធាន​នៃ​ច្បាប់​ស្តី​ពី​ការបោះ​ឆ្នោត​ ​រួ​មមាន​ដូចជា​ការឃុំ​ខ្លួន​អ្នកគាំ​ទ្រ​ កា​របិ​ទផ្លូវ ការរា​រាំង​មិនឲ្យប​ង្កើត​សញ្ញាគ​ណបក្ស ​ការ​ដកហូត​យក​ខិត​ប័ណ្ណ​ ការ​ហាម​ឃាត់​វគ្គបណ្តុះបណ្តាល​ស្តីពីការឃ្លាំមើ​លការ​បោះឆ្នោតនៅតែបន្ត​កើត​មាន​។ នៅ​ភាគ​ខាង​ជើង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ព្រះសង្ឃ​ចំនួន​បួន​អង្គ ត្រូវ​បាន​ឃាត់​ព្រះកាយ ​ ​ និងបញ្ជា​ឲ្យលុបការ​ផ្សាយ​ព័ត៌មាន​សង្គម​តាម​រយៈ​ទូរស័ព្ទ​ដៃ ដែ​ល​ព្រះសង្ឃ​ទាំងនោះ​ប្រើប្រាស់ទូរស័ព្ទ​ដើម្បីផ្សាយព័ត៌មាន​ផ្ទាល់នៅ​កន្លែង​ដែល​​រឹត​ត្បិតលើការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិ រួមទាំងការបិទផ្លូវរារាំង​អ្នកគាំទ្រមិន​ឲ្យធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ជួប​ជុំ​គ្នា​។

អនុ​ប្រធានគ​ណបក្សស​ង្គ្រោះ​ជាតិ​ លោ​​ក​ជំទាវ ​មួរ សុខហួរ​ បានមាន​ប្រសាសន៍​ថា លោក​ជំទាវ​ត្រូ​វ បាន​រារាំង​ពីការ​ចូលរួម​យុទ្ធនា​ការ​ឃោសនា​នៅផ្លូវ​ក្បែរ​ផ្សារ​ដោយ​សមាជិក​រដ្ឋសភា​ម្នាក់មកពីគណបក្សប្រជាជនកម្ពុជា និង​បាន​លើក​ឡើង​ពីការ​គំរាម​កំហែង​ពី​សំណាក់​សកម្មជន​របស់​គណបក្ស​កាន់​អំណាច​។ យ៉ាង​តិច​ណាស់​មាន​ព្រឹត្តិការណ៍​មួយ​កន្លែង​ដែល​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ថា ផ្លូវរបស់​អ្នក​ទាំងនោះ​ត្រូវ​បាន​បិទ​ដោយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

មាន​ពាក្យ​បណ្តឹងទៅ​តុលាការមួយ​ប្រឆាំងនឹ​ង​អ្នក​កាសែត​មកពី​ ​ខេមបូឌា​ដេលី​ ​ពីរ​នាក់​ ដែល​បាន​ធ្វើ​ការ​រាយការណ៍​ព័ត៌មាន​ស្តី​ពី​ការ​បោះឆ្នោត​នៅ​ភាគ​ខាងជើង​ឈាង​ខាងកើត​ខេត្ត​រតនគិរី​។

កែប្រែ ២១:១១ ICT

១៨:២៧ ICT ថ្ងៃ៣ ខែមិថុនា

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣

ក្រុម​ប្រឹក្សា​ឃុំ​ សង្កា​ត់ ចំនួន​១១.៥៧២​ អាសនៈ​ ក្នុង​បណ្តា​ឃុំ​ចំនួន​ ១.៦៤៦​ នឹង​ត្រូវ​បាន​បង្ហាញ​នា​ថ្ងៃ​ស្អែក​។

នេះ​ជា​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិទី​៤ ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​។ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​ចុងក្រោយបំ​ផុត ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ២០១២ មុន​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​។ គណប​ក្សប្រជាជន​កម្ពុជា ដែ​លជា​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​ចំនួន​ ៨.២៩២​អាសនៈ​ នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ទាំងអស់​ចំនួន​ ១១.៤៥៩ (ឬស្មើនឹង ៧២%) និង​ឈ្នះ​ចំនួន​១.៥៩២ នៃ​អាសនៈ​មេឃុំ​ទាំងអស់​ចំនួន​១.៦៣៣ (ឬស្មើនឹង ៩៧%)។ គណបក្ស​ សម ​រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ក្រោយ​មកបានរួម​គ្នា​បង្កើតគ​ណបក្សស​ង្គ្រោះ​ជាតិ បា​នឈ្នះអាសនៈក្រុមប្រឹក្សាចំនួន​ ២.៩៥៥​ និង​ទទួល​បាន​អាសនៈ​មេឃុំ​ចំនួន​៤០​ (ប្រហែលជា ២៦% និង២% តែប៉ុណ្ណោះ)

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ​បាន​បង្ហាញ​ពី​លទ្ធផល​ខុសគ្នា​យ៉ាង​ខ្លាំង​។ ដោយ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​កាន់​អំណាច​បាន​បាត់បង់​ចំនួន​អាសនៈ​ជា​ច្រើន​។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ ៦៨​អាសនៈ​ នៃ​អាសនៈ​រដ្ឋសភា​ចំនួន​ ១២៣​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​ថ្មី​ទទួល​បាន​អាសនៈ​ចំនួន​ ៥៥។​

កែប្រែ ២០:៣៩ ICT

១៨:៣៧ ICT ថ្ងៃ៣ ខែមិថុនា

អ្នក​សង្កេត​ការណ៍​ចំនួន​ ១៣០០០​ នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នៅថ្ងៃស្អែក​ដើម្បី​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត​។ សូម​ចូល​រួម​ជាមួយ​ពួក​យើង​នៅ​ថ្ងៃ​បោះឆ្នោត​ស្អែក​នេះ​។

០៧:១៩ ICT ថ្ងៃ៤ ខែមិថុនា

អ្នកបោះឆ្នោត កំពុងឈរ​រង់ចាំ​ចូល​បោះឆ្នោត​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

អ្នកបោះឆ្នោត កំពុងឈរតម្រង់ជួរ​តាំង​ពី​ម៉ោង ៦ព្រឹក នា​ថ្ងៃ​នេះ ដោយ​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​បោះ​ឆ្នោត នៅ​តាមការិយាល័យ​បោះឆ្នោត​នានា ដែល​នឹង​ត្រូវ​បើក​ទ្វារ​នៅ​ម៉ោង ៧ព្រឹក​នេះ។ ការ​បោះឆ្នោត នឹង​ចាប់​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ៧ព្រឹក រហូត​ដល់​ម៉ោង ៣រសៀល ហើយ​លទ្ធផល​នៃការ​បោះឆ្នោត​បឋម នឹង​ត្រូវ​បាន​ប្រកាស​ដោយ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ល្ងាចនេះ ឬ​ថ្ងៃ​ស្អែក។ លទ្ធផល​ជា​ផ្លូវការ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី ២៥ ខែ​មិថុនា​ខាង​មុខ។

កែប្រែ ០៩:៥២ ICT

០៧:២០ ICT ថ្ងៃ៤ ខែមិថុនា

នៅសាលារៀន ហ៊ុន សែន មិត្តភាព ដែល​ស្ថិត​នៅ​ក្នុង​ខេត្តព្រះ​សីហនុ ការ​បោះ​ឆ្នោត​ចាប់​ផ្តើម​តាំង​ពី​ម៉ោង​ប្រមាណ ៦ និង ៤៥នាទី ព្រឹក។

កែប្រែ ០៩:៥១ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter