ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

១២:២៧ ICT ថ្ងៃ៨ ខែធ្នូ

ព្រឹត្តិការណ៍ដែលបានធ្វើឡើងពីមុន

សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មាន​ផ្ទាល់​របស់​អង្គការ លីកាដូ ដែល​នឹង​ផ្សាយ​អំពីព្រឹត្តិការណ៍​ជាច្រើន​ដែល​ត្រូវបាន​ប្រព្រឹត្តិ​ឡើង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ។

សហគមន៍ជាច្រើន បានប្រារព្ធ​ទិវាសិទិ្ធ​មនុស្ស​តាំងពី​ថ្ងៃទី៦ ខែធ្នូ។ ព្រឹត្តិការណ៍​មួយ​ចំនួន ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​កាល​ពីថ្ងៃ​អាទិត្យ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​កំពង់​ឆ្នាំង ហើយ​ម្សិលមិញ​ព្រឹត្តិការណ៍​ត្រូវបាន​ប្រព្រឹត្តិ​ឡើង​នៅខេត្ត​បាត់ដំបង ព្រះ​សីហនុ និង​បន្ទាយ​មានជ័យ ហើយ​និង​ជាថ្ងៃ​ទីមួយ​នៃការ​ហែក្បួន​រយៈពេល​បីថ្ងៃ​ចាប់ពី​ស្រុក​ឱរ៉ាល់​ខេត្តកំពង់​ស្ពឺ​មកកាន់​ក្រុង​កំពង់​ស្ពឺ។

កែប្រែ ១២:៣៣ ICT

១២:៣៨ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៦ ខែ​ធ្នូ

ប្រជាពលរដ្ឋប្រមាណ ៦០០ នាក់ មកពីស្រុក​ចំនួន ៤ ក្នុង​ចំណោម​ស្រុក​ទាំង ៦នៃ​ខេត្ត​ពោធិ៍សាត់ ដែល​រួមមាន​សមាជិក​ជាច្រើន​មកពីក្រុម​យុវជន​ចំនួន ២ក្រុម បានចូលរួម​ដើរ​ហែក្បួន​នៅក្នុង​ក្រុង​ពោធិ៍សាត់កាលពីថ្ងៃទី​ ៦​ ខែ​ធ្នូ។ បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​នេះ ក្រុម​ប្រជា​ពលរដ្ឋ​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីសក្ការៈ​អ្នក​តា​ឃ្លាំង​មឿង​ ដើម្បី​បួង​សួង​សុំ​សេចក្តី​សុខ និង​យុត្តិធម៌​សម្រាប់​សង្គម​។

១២:៤០ ICT ថ្ងៃ៨ ខែធ្នូ

នៅក្នុង​ខេត្ត​សៀម​រាប សហជីព BWTUC បាន​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ដោយ​ធ្វើ​វេ​ទិកា​សាធារណៈស្តីពី​ផល​ប៉ះ​ពាល់​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីសហជីព។

ទិវាសិទ្ធិមនុស្សអន្តរជាតិខួបទី៦៧ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ នេះនៅការិយាល័យខេត្ត សៀមរាប សហព័ន្ធសហជីពកម្មករសំណង់ និងព្រ...

Posted by សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា BWTUC on Saturday, 5 December 2015

១២:៥៣ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៦ ខែ​ធ្នូ

នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង សមាជិក​សហគមន៍​ ឡពាង បាន​ដើរ​ហែ​ក្បួន​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥​ ទៅ​កាន់​សហគមន៍​របស់​អ្នក​ទាំង​នោះ ជា​ទី​កន្លែង​ដែល​អ្នក​ចូល​រួម​នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​បញ្ហា​សិទិ្ធ​មនុស្ស​នានា។

១២:៥៧ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ នៅ​ខេត្ត​ព្រះ​សីហនុ

កាល​ពី​ម្សិល​មិញ ប្រជា​ពលរដ្ឋ​ជាង ៨០០ នាក់ បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​មាន​ការ​ធ្វើ​វេទិការ​សាធារណៈ និង​ការ​ហែក្បួន​ដោយ​រ៉ឺម៉ក់​កង់​បី ដែល​ត្រូវ​បាន​រៀប​ចំ​ដោយប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA). សហគមន៍​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ​រួម​ជាមួយអាជ្ញាធរ​ក្នុង​តំបន់​ ធ្វើ​ការ​ប្រារព្ធ​ទិវា​ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា បង្ហោះ​ប៉ោង​ប៉ោង ច្រៀងចម្រៀង​សហគមន៍ និង​រាំកំសាន្ត។

កែប្រែ ១៣:៤៨ ICT

១៣:២៦ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ នៅ​ខេត្ត​បាត់​ដំបង

ពលរដ្ឋ​ជាង ៤០០​នាក់ នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ដឹក​នាំ​ដោយអ្នក​តំណាង​សហគមន៍​ បឹង​ប្រាំ លោក ឆាន់​ មុន្នី។ អង្គការ លីកាដូ អាដហុក បន្ទាយស្រី សមាគម​IDEA និង​​អង្គការ​សហ​ប្រជាជាតិ ក៏​បាន​​ចូល​រួម​ក្នុង​​ការ​​ប្រារព្ធ​ទិវា​​នេះ​​ផងដែរ។

ក្រុម​ប្រជា​ពលរដ្ឋ​ បាន​​ដើរ​ក្បួន​​ពីរូប​​សំណាក់​​ស្ពាន​នាគ ជុំ​វិញ​ទីក្រុង និង​​ប្រារព្ធ​​វេទិកា​សាធារណៈ​ស្តីពី​​បញ្ហា​សិទិ្ធមនុស្ស៖

កែប្រែ ១៣:២៨ ICT

១៣:២៨ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ នៅ​ខេត្ត​បន្ទាយ​មានជ័យ

នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ពលរដ្ឋ​ប្រមាណ ៦០០នាក់ បាន​ចូល​រួម​ដោយ​ជិះ​គោយន្ត​ និង​រ៉ឺ​ម៉ក់​កង់​បី​ហែក្បួន​ពី​ក្រុង​ប៉ោយ​ប៉ែត មក​កាន់​ក្រុង​បន្ទាយ​មាន​ជ័យ​។

កែប្រែ ១៣:២៩ ICT

១៣:៣៣ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ នៅ​ខេត្តកំពង់​ស្ពឺ (ថ្ងៃទីមួយ)

នៅ​ខណៈ​នេះ អ្នក​ដើរ​ក្បួន​ប្រមាណ ២០០នាក់ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ធ្វើ​ការ​ដើរ​ក្បួន​នៅ​ថ្ងៃ​ទី​មួយក្នុង​ចំណោម​បី​ថ្ងៃ​នៃ​ការ​ដើរ​ក្បួន​​របស់​អ្នក​ទាំង​នោះ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​សួយ ៣៦នាក់ ដែល​មក​ពី​ស្រុក​ ឱរ៉ាល់ និង​រង​គ្រោះ​ដោយ​ការ​រំលោភ​ដី​ធ្លី​ដោយ​ក្រុម​ហ៊ុន​ LYP Group (ជា​ក្រុម​ហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច លោក លី យ៉ុងផាត់) និង​ក្រុម​ហ៊ុន HLH Agriculture Company។

កែប្រែ ១៥:០៣ ICT

១៤:៥០ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ នៅ​ខេត្ត​តាកែវ

នៅព្រឹក​នេះ ព្រឹត្តិការណ៍​នៅក្នុង​ខេត្ត​តាកែវ បាន​ចាប់​ផ្តើម​ដោយ​មាន​ភ្លេង​ប្រពៃ​ណី​ កំប្លែង និង​ការ​អានប្រវត្តិទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ។ ប្រជាពលរដ្ឋ​ជាង ៥០០នាក់ បាន​ចូលរួម​ប្រារព្ធទិវានេះ។

កែប្រែ ១៥:០៦ ICT

១៤:៥១ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ នៅស្វាយរៀង

ប្រជាពលរដ្ឋ​ប្រមាណ ៤៥០ នាក់ បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ចំនួន ២​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង នៅ​ស្រុក​រំដួល និង​ស្រុក​ស្វាយ​ជ្រំ។

កែប្រែ ១៥:០៦ ICT

១៥:០៦ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ នៅខេត្ត​ក្រចេះ

ប្រជាពលរដ្ឋ​ជាង ៦០០នាក់ បាន​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​ ១០ធ្នូ នៅ​ខេត្ត​ក្រចេះ នា​ព្រឹក​នេះ។ ព្រឹត្តិការណ៍​នេះ រួមមានការ​ធ្វើ​វេទិកាសាធារណៈដើម្បីពិភាក្សា​អំពី​បញ្ហា​សិទិ្ធ​មនុស្ស​ និង​លើក​កំពស់​ការ​យល់​ដឹង​អំពី​សិទិ្ធ​មនុស្ស​ ហើយ​និង​សំនួរ​ចម្លើយ​អំពី សិទិ្ធ​មនុស្ស។

១៥:១៣ ICT ថ្ងៃ៨ ខែធ្នូ

ការប្រារព្ធទិវា​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ នៅខេត្ត​សៀម​រាប

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប បាន​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​មួយ​កន្លែង​ទៀត​កាល​ពី​ព្រឹក​មិញ ដោយ​មាន​មនុស្ស​ចូល​រួម​ ៧០០នាក់ មក​ពីក្រុម​ប្រជាពលរដ្ឋ​មូល​ដ្ឋាន សហជីព សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល បានហែ​​ក្បួន​មក​ពី​សហគមន៍​បន្ទាយ​ស្រី ស្គន់ តាពាន តានី និង​រំចេក ហើយ​និង​សហគមន៍​ផ្សេង​ៗ​ទៀត​ ទៅ​កាន់​អង្គ​ឃ្យុង​យូរ ជា​កន្លែង​ដែល​អ្នក​ទាំង​នោះ​នឹង​ធ្វើ​វេទិកា​សាធារណៈដើម្បី​ពិភាក្សាពី​បញ្ហា​សិទិ្ធមនុស្សដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​ដោយ​អ្នក​តំណាង​សមាគម IDEA អង្គការ​មិន​មែន​រដ្ឋា​ភិបាល និង​សហគមន៍នានា អភិបាល​ខេត្ត ចៅក្រម និង​អាជ្ញាធរ​អប្សរា។

កែប្រែ ១៥:១៤ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter