ផ្សាយព័ត៌មានផ្ទាល់
ទីវាពលកម្មអន្តរជាតិ៖ គម្រោង និងតំបន់សំខាន់ៗដែលត្រូវប្រារព្ធ
អរុណសួស្តី និងសូមស្វាគមន៍មកកាន់ការផ្សាយផ្ទាល់របស់យើងខ្ញុំស្តីពីទិវាពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃនេះ។ ជាការចូលរួមក្នុងការប្រារព្ធពិធីនេះ អាជ្ញាធរជាច្រើនកាលពីម្សិលមិញ បានបិទទីលានប្រជាធិបតេយ្យ ដែលជាកន្លែងសម្រាប់គ្រោងប្រារព្ធទិវានានា ទាំងស្រុង។ បន្លាលួស រថយន្តរបាំង និងនឹងរបងជាច្រើន ត្រូវបានដាក់ ដើម្បីបិទពីការប្រមូលផ្តុំគ្នាតូចៗ ហើយចាប់តាំងពីពេលនោះទីលាន មិនអាចចេញចូលបានជាសាធារណៈនោះឡើយ។
ចាប់តាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ នៅពេលដែលបម្រាមពីការជួបជុំជាសាធារណៈ និងការដើរហែក្បួន ត្េូវបានប្រកាសដោយក្រសួងមហាផ្ទៃ គឺមានការព្យាយាមតវ៉ាជាច្រើនជាទៀងទាត់នៅទីលានប្រជាធិបតេយ្យ និងនៅតំបន់មួយចំនួនផ្សេងទៀតក្នុងរាជធានី។ ប្រជាពលរដ្ឋជាច្រើន ត្រូវបានរារាំងដោយហិង្សាពីអាជ្ញាធរ។
នៅយប់ម្សិលមិញ ក្រុមប្រជាពលរដ្ឋជាច្រើន បានអំពាវនាវឲ្យមានការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ប៉ុន្តែសហជីពមួយចំនួនបានប្រកាសអំពីគម្រោងផ្សេងទៀតនៃការជួបជុំនៅមុខវិមានរដ្ឋសភា រួចដើរហែរក្បួនទៅកាន់ទីស្នាក់ការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
នាព្រឹកនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា មានគម្រោងទៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយមហាវិថី វេង ស្រេង ដើម្បីរំលឹកខួបនៃការស្លាប់របស់កម្មករ ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី៣ ខែមករា អំឡុងពេលមានអំពើហិង្សារវាងកម្មកររោងចក្រ និងអាជ្ញាធរ។
នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ាតាមបណ្តោយផ្លូវវេងស្រេង ការរៀបចំ ត្រូវបានធ្វើឡើងសម្រាប់ការប្រារព្ធពិធីរំលឹកខួបកម្មករដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី៣ ខែមករា។ កម្មករកំពុងចាប់ផ្តើមប្រមូលផ្តុំគ្នា ហើយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងមកដល់នៅម៉ោង ៨ ព្រឹកនេះ។
នៅកែងផ្លូវក្បែរវិមានរដ្ឋសភា ជាកន្លែងដែលសហជីពគ្រោងជួបជុំគ្នានាព្រឹកនេះ ក្រុមប្រជាពលរដ្ឋមួយក្រុមតូចដែលភាគច្រើនជាកម្មការិនី កំពុងឈរហើយកាន់នូវបដា ដែលសរសេរថា "វិស័យកសិកម្មជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ" "សូមរាជរដ្ឋាភិបាលចេញនូវសេចក្តីប្រកាសស្តីពីប្រាក់ឈ្នួលអប្បបរមា និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់"។
ទីលានប្រជាធិបតេយ្យ ត្រូវបានបិទដោយរបងបន្លាលួសធំៗ ប៉ុន្តែកម្មករជាច្រើន កំពុងចាប់ផ្តើមប្រមូលផ្តុំគ្នានៅលើផ្លូវក្រៅទីលានប្រជាធិបតេយ្យ។
អ្នកកាសែតឯករាជ្យ លោក Abby Seiff កំពុងស្ថិតនៅទីលានឃ្លាំមើលការជួបជុំរបស់ប្រជាពលរដ្ឋ។
Happy May Day. Plenty of cops and people gathering on corners a block away from Freedom park where 7 ft barriers up pic.twitter.com/dogXUCKkYx
— Abby Seiff (@instupor) May 1, 2014
លោក សម រង្សី និងលោក កឹម សុខា បានមកដល់សួនឧស្សាហកម្មកាណាឌីយ៉ា
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានមកដល់មុខសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវ វេង ស្រេង ដើម្បីប្រារព្ធខួបនៃការស្លាប់របស់កម្មករដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី៣ ខែមករា។
វត្តមានកងកម្លាំងរបស់អាជ្ញាធរនៅតាមផ្លូវ វេង ស្រេង
កងរាជអាវុធហត្ថជាច្រើនរយនាក់ បានចាកចេញពីទីស្នាក់ការនៅរាជធានីភ្នំពេញ ហើយកំពុងដើរតាមបណ្តោយផ្លូវ វេង ស្រេង ឆ្ពោះទៅកាន់កន្លែងដែលគណបក្សសង្គ្រោះជាតិកំពុងប្រារព្ធពិធីរំលឹកខួបនៃការស្លាប់របស់កម្មករដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី៣ ខែមករា។
ប្រជាពលរដ្ឋប្រមូលផ្តុំគ្នានៅ បីតំបន់ខុសៗគ្នា
ការប្រមូលផ្តុំគ្នាជាច្រើន ត្រូវបានធ្វើឡើងនៅតំបន់ចំនួនបី ក្នុងរាជធានីភ្នំពេញ៖
- នៅផ្លូវ វេង ស្រេង ជាកន្លែងដែលគណបក្សសង្គ្រោះជាតិប្រារព្ធពិធី ដោយមានកម្មករប្រមាណ ៥០០ ទៅ ៦០០ នាក់ចូលរួម
- នៅមុខវិមានរដ្ឋសភា មានអ្នកប្រមូលផ្តុំគ្នាប្រមាណយ៉ាងតិច ៦០០ នាក់ រួមទាំងព្រះសង្ឃជាច្រើនអង្គ នៅមុខរបាំងពីរកន្លែងខុសៗគ្នា
- នៅទីលានប្រជាធិបតេយ្យ ដែលមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាប្រមាណ ១០០ នាក់។
កាលពីម្សិលមិញ សារព័ត៌មានតាមអ៊ិនធើណេតដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាល Cambodia Express News (CEN) បានចេញផ្សាយនូវសេចក្តីប្រកាសហាមឃាត់ការជួបជុំនានា។ ខាងក្រោមនេះជាសេចក្តីសង្ខេប៖
កាលពីម្សិលមិញ សាលាក្រុងរាជធានីភ្នំពេញ បានចេញនូវលិខិតបីដាច់ដោយឡែកពីគ្នាទៅកាន់សហជីព គណបក្សសង្គ្រោះជាតិ និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ នៅក្នុងលិខិត បានសរសេរថាការធ្វើការជួបជុំ ឬរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនៅទីលានប្រជាធិបតេយ្យ គឺមិនត្រូវបានអនុញ្ញាតនោះទេ។ នៅក្នុងលិខិតនោះ លោកឃួង ស្រេង អភិបាលរងសាលាក្រុង បាននិយាយថា ការជួបជុំនៅទីលានប្រជាធិបតេយ្យ មិនត្រូវបានអនុញ្ញាតទេ ដោយទីលានកំពុងស្ថិតក្រោមការស៊ើបអង្កេតពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៣ ខែមករា តាមផ្លូវ វេង ស្រេង ហើយដោយសារអាជ្ញាធរមានការមមាញឹករៀបចំសុវត្ថិភាព សន្តិសុខសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាស្រុក/ខណ្ឌ និង រាជធានី/ខេត្ត។ នៅក្នុងលិខិតជូនទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប៉ា សុជាតិវង្ស បានពន្យល់ពីការរៀបចំសន្តិសុខ និងសុវត្ថិភាពសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាស្រុក/ខណ្ឌ និងរាជធានី/ខេត្តនាពេលខាងមុខ។ នៅក្នុងលិខិតដដែលនោះ លោក បានព្រមាន នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះសកម្មភាពដែលខុសច្បាប់។
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។