ផ្សាយព័ត៌មានផ្ទាល់
នៅថ្ងៃស្អែក អ្នកស្រីយ៉ោម បុប្ផា ដែលជាសកម្មជនដីធ្លី នឹងបង្ហាញខ្លូននៅមុនតុលាការកំពូល។ ប្រជាសហគមន៏បឹងកក់ អ្នកស្រី ទេព វណ្ណី ក៏ធ្លាប់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារផងដែរសម្រាប់ភាពសកម្មនិយមរបស់អ្នកស្រី។ អ្នកស្រីបានចូលរួមជាមួយប្រជាសហគមន៏ និងអ្នកគាំទ្រផ្សេងទៀត រួមទាំងក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ដើម្បីធ្វើការអំពាវនាវសុំឲ្យមានការដោះលែងខ្លូនអ្នកស្រី យ៉ោម បុប្ផា។
កែប្រែ ០៨:០៩ ICT
អង្គការលើកលែងទោសអន្តរជាតិបានផ្តល់កិត្តិនាមអ្នកស្រី យ៉ោម បុប្ផា ថាជាអ្នកទោសមនសិកា ហើយអ្នកគាំទ្រអង្គការលើកលែងទោសអន្តរជាតិដែលមកពីបណ្តាជុំវិញពិភពលោកក៏កំពុងតែធ្វើ យុទ្ធនាការសុំឲ្យមានការដោះលែងខ្លូនអ្នកស្រីផងដែរ។ អ្នកអាចចូលរួមទស្សនាការសុំឲ្យមានការដោះលែងខ្លូនអ្នកស្រីនៅទីនេះ។ Amnesty International Calls to Release Yorm Bopha.
កែប្រែ ០៨:០៨ ICT
នាថ្ងៃស្អែកគឺជាសវនាការចុងក្រោយរបស់អ្នកស្រី យ៉ោម បុប្ផា ។
នាថ្ងៃស្អែក សូមចូលរូមរៀបចំជាមួយយើងខ្ញុំទាំងអស់គ្នាក្នុងនាមជាអ្នកគាំទ្រអ្នកស្រី យ៉ោម បុប្ផា នៅខាងក្រៅតុលាការកំពូល។ យើងខ្ញុំនឹងធ្វើការផ្សាយបន្តផ្ទាល់រាល់ព័ត៌មានថ្មីៗ ចេញពីសាលសវនាការដោយផ្ទាល់ ទាក់ទងទៅនិងសវនាការលើខ្លូនអ្នកស្រី ហើយព្រមទាំងធ្វើការផ្សាយបន្តផ្ទាល់ពីក្រុមអ្នកគាំទ្រដែលនៅខាងក្រៅផងដែរ។.
កែប្រែ ០៨:០៨ ICT
សហគមន៍បឹងកក់រៀបចំចេញដំណើរទៅកាន់តុលាការកំពូល ដែលនៅទីនោះព្រះសង្ឃ ប្រជាពលរដ្ឋនៃសហគមន៍ដទៃទៀត អ្នកសង្កេតការណ៍អង្គការមិនមែនរដ្ឋាភិបាល អ្នកតំណាងស្ថានទូតនានា និងសារព័ត៌មាន ចំនួនប្រហែល ២៥ អង្គ/នាក់ កំពុងចាប់ផ្តើមប្រមូលផ្តុំគ្នាដើម្បីគាំទ្រអ្នកស្រី បុប្ផា។
នៅខណៈនោះ អាជ្ញាធរកំពុងត្រៀមរៀបចំសម្រាប់សវនាការនោះផងដែរ។ នគរបាលបង្ក្រាបបាតុកម្មប្រហែល ៣០ នាក់ ត្រូវបានដាក់ពង្រាយនៅខាងក្រៅមុខវត្តបុទុម ក្បែរតុលាការកំពូល ហើយនគរបាលរដ្ឋបាលចំនួន ១០ នាក់ កំពុងរង់ចាំនៅខាងក្រៅតុលាការកំពូលផងដែរ។
នៅខណៈដែលអ្នកស្រី បុប្ផា កំពុងស្ថិតនៅក្នុងបរិវេណតុលាការកំពូល ហើយសវនាការរបស់អ្នកស្រី នឹងចាប់ផ្តើមនាពេលបន្តិចទៀតនេះ ក្រុមប្រជាពលរដ្ឋគាំទ្រ កំពុងនៅខាងក្រៅតុលាការ រីឯអ្នកសង្កេតការណ៍នានាដែលនៅខាងក្នុងបរិវេណតុលាការបន្តកើនឡើង។
នៅខាងក្រៅតុលាការកំពូលមានដូចជា៖
- ព្រះសង្ឃ ៣០ អង្គ
- ប្រជាពលរដ្ឋសហគមន៍បឹងកក់ ថ្មគោល និងបុរីកីឡា
- សមាគមអ្នកប្រជាធិបតេយ្យ
- អ្នកសង្កេតការណ៍អង្គការមិនមែនរដ្ឋាភិបាលជាច្រើន
- អ្នកសារព័ត៌មាន
នៅខាងក្នុងតុលាការមានដូចជា៖
- តំណាងមកពីស្ថានទូតសហគមន៍អឺរ៉ុប អូស្ត្រាលី អាល្លីម៉ង់ និងស៊ុយអែត
- អង្គការលើកលែងទោសអន្តរជាតិ
កែប្រែ ០៨:២៦ ICT
អ្នកសារព័ត៌មានបរទេសដែលធ្វើការនៅប្រទេសកម្ពុជា Robert Carmichael កំពុងស្ថិតនៅជាមួយអ្នកគាំទ្រអ្នកស្រី បុប្ផា នៅខាងក្រៅតុលាការកំពូល ហើយលោកមានគំនិតសុទិដ្ឋិនិយមចំពោះក្រុមប្រជាពលរដ្ឋ។
At Yorm Bopha hearing at Supreme Court. Expectations are high that she will be released. A snap of some supporters. pic.twitter.com/H3B1Fq74Yv
— Robert Carmichael (@Carmichael_Rob) November 22, 2013
អគ្គព្រះរាជអាជ្ញា និងចៅក្រមចំនួន ៥រូប បានមកដល់អង្គសវនាការហើយ ប៉ុន្តែនឹងធ្វើការបើកនូវសំណុំរឿងមួយផ្សេងទៀត មុនពេលចូលដល់សំណុំរឿងរបស់អ្នកស្រី បុប្ផា។
អ្នកស្រី បុប្ផា បានបង្ហាញភាពសុទិដ្ឋិនិយមថា អ្នកស្រីនឹងត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីសវនាការ។
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។