ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

០៨:៤៨ ICT ថ្ងៃ៧ ខែកក្កដា

អរុណសួស្តី​ និង​សូម​ស្វាគមន៍​មក​កាន់​ការ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់​របស់​អង្គការ​ លីកាដូ ​នា​ថ្ងៃ​នេះ ស្តីពី​ព្រឹត្តិការណ៍នានា​នៃ​ការ​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​​មិន​មែន​រដ្ឋា​ភិបាល។ នា​ព្រឹក​នេះ ព្រឹត្តិការណ៍​ចំនួន​ពីរ ​​ត្រូវ​បានគ្រោង​ទុក៖

  • នៅ​ម៉ោង ៩​ព្រឹក ប្រជាពលរដ្ឋ​ប្រមាណ ៥០០ នាក់ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​សហព័ន្ធ​រុស្ស៊ី និង​រៀប​ចំ​ធ្វើ​ការ​ដើរ​ក្បួន​ឆ្ពោះ​ទៅ​កាន់​វិមាន​រដ្ឋ​សភា តាម​បណ្តោយ​ផ្លូវ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ខាងលើ​។ ក្រុម​ប្រ​ជាពលរដ្ឋ​ទាំង​នោះ រួមមានអ្នក​តំណាង​មក​ពី​ក្រុម​យុវជន អង្គការ​មិន​មែន​រដ្ឋាភិបាល សហជីព និង​សហគមន៍​ដី​ធ្លី។ បន្ថែម​ពី​ការ​ដើរ​ហែ​ក្បួន ក្រុម​ប្រជាពលរដ្ឋ​ក៏​នឹង​ធ្វើ​ការ​រាំ ច្រៀង និង​គូស​គំនូរ​លើ​ផ្ទៃ​មុខ​របស់​អ្នក​ទាំង​នោះ។ ក្បួន​ហែ​ នឹងមាន​សន្ទុះ​​កាន់​តែ​ខ្លាំង​ ដោយ​មាន​ការ​តវ៉ា​មួយ​នៅ​មុខ​វិមាន​រដ្ឋ​សភា។
  • ដោយ​ចាប់​ផ្តើម​នៅ​ម៉ោងប្រមាណ ៨ និង​៣០ នាទី​ នា​ព្រឹក​នេះ ក្រុម​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​មួយ​ក្រុម រួម​មាន គណៈ​កម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) វេទិកា​នៃអង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តីពី​កម្ពុជា (NGO Forum) មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា (CCHR) គណៈកម្មាធិការ​ប្រព្រឹត្តិកម្មនៃ​អង្គការ​-សមាគម​ការ​ពា​រ​សិទិ្ធ​មនុស្ស​កម្ពុជា (CHRAC) នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រឹក្សា​យោបល់​​សង្គម​ស៊ីវិល​មួយ នៅ​សណ្ឋា​គារ​ កាំប៊ូ​ឌីយ៉ាណា។ ក្នុង​ចំណោម​របៀប​វីរៈ​ដទៃ​ទៀត អ្នក​ទាំង​នោះនឹង​ធ្វើ​ការ​ពិភាក្សា​ និង​វិភាគ​ផ្នែក​ច្បាប់ទៅលើ​សេចក្តី​ព្រាង​ច្បាប់​នោះ។

០៨:៤៩ ICT ថ្ងៃ៧ ខែកក្កដា

អ្នកត​វ៉ា​បាន​កំពុង​ធ្វើការ​ជួប​ជុំគ្នា​នៅ​តាមបណ្តោយ​របង​ស្ថានទូត​រុស្ស៊ី​ភាគ​ខាង​កើត​ ចាប់​តាំង​ពីម៉ោងប្រមាណ​ ៨ព្រឹក​នេះ​មក​ម្ល៉េះ​។ អ្នក​ទាំង​នោះ​បានជួប​ជាមួួ​យ​​ក្រុម​សន្តិសុខ​ជាច្រើន​ ហើយអ្នកតវ៉ា​ទាំងអស់​នោះត្រូវ​បានគេប្រាប់​ឲ្យ​ចាក​ចេញពី​តំបន់នោះ​។ ក្រុម​សន្តិ​សុខទាំង​អស់នោះ​ បាន​និយាយថា​ អ្នក​តវ៉ា​មិន​មាន​ការអនុញ្ញាតពីអាជ្ញាធរ​រាជ​ធានីភ្នំពេញ​ដើម្បីធ្វើការ​ជួបជុំនោះទេ។ នៅភាគ​ខាងជើងរដ្ឋសភា របាំងបន្លាលួសត្រូវបាន​គេដាក់ត្រៀម​រួចជាស្រេច។

កែប្រែ ០៩:៤៨ ICT

០៨:៥៦ ICT ថ្ងៃ៧ ខែកក្កដា

ឥឡូវ​​នេះ អ្នកតវ៉ា​ចំនួន​ប្រហែល​​ ២៥០នាក់​ កំពុងឈរ​នៅ​ចំនុចចាប់​ផ្តើម​​ហែក្បួន​​ដែល​ស្ថិត​នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ ខណៈពេល​ដែលអ្នកតវ៉ាមួយចំនួនច្រើន​ទៀតកំពុងតែធ្វើ​ដំណើរ​មកដល់។ មុន​ពេលដែល​អ្នកទាំង​អស់នោះ​ហែក្បួន​ អ្នក​ចូល​រួម​ជាច្រើន​​កំពុងតែ​​គូរ​រូបនៅ​លើ​មុខ​ដោយសរសេរ​ថា "និយាយ​ថាទេ​ចំពោះ​ LANGO"។

កែប្រែ ០៩:៤៧ ICT

០៩:១០ ICT ថ្ងៃ៧ ខែកក្កដា

ក្បួននា​ថ្ងៃ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នាការ​​ដែល​កំពុ​ង​ត្រូវ​បានធ្វើ​ឡើង​ជា​បន្តបន្ទាប់​ដោយ​ក្រុម​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ ដើម្បី​បញ្ឈប់​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល។ ជាពិសេស ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ការ​តវ៉ាជា​ស៊េរី​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា។ ក្នុង​ការ​តវ៉ា​ជាច្រើន​ រួម​មាន​សកម្ម​​ដូច​ជា​ការ​រាំ ច្រៀង ដើរ​ក្បួន និង​បង្ហោះ​ប៉ោង​ប៉ោង។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា អ្នក​ដើរ​ហែ​ក្បួន​មក​ពី​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ជាច្រើន​រារាំង នៅ​តាម​បណ្តោយ​ផ្លូវ​ជាច្រើន ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​អាច​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា​បាន​ដដែល។ រូប​ភាព​ខាង​ក្រោម​បង្ហាញ​ពី​ព្រឹត្តិការណ៍​ជាច្រើន​ក្នុង​រយៈ​ពេល​បីថ្ងៃ​ ហើយ​ ការ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់ របស់​ អង្គការ​ លីកាដូ កាល​ពី​ពេល​មុន​​ ក៏​បាន​ផ្សាយ​នូវ​ព្រឹត្តិការណ៍​នានា​ក្នុង​ថ្ងៃទី​៣០ ខែ​មិថុនា​ផងដែរ។

From June 28-30, various sectors of Cambodian civil society conducted a spirited 3-day campaign to protest against two...

Posted by Licadho - Cambodian League for the Promotion and Defense of Human Rights on Wednesday, 1 July 2015

០៩:២៤ ICT ថ្ងៃ៧ ខែកក្កដា

ព្រះស​ង្ឃកំពុង​ចែក​បដា​រៀប​ចំក្នុង​ការហែរក្បួន​

ប្រជាពលរដ្ឋ​ប្រហែល​ជា​ ៥០០នាក់​កំពុងឈ​រ​​នៅទីតាំង​ដែល​ត្រូវ​​ចាប់​ផ្តើម​ហែក្បួន​​ ហើយ​អ្នកចូល​រួម​មួយចំនួន​ផ្សេង​ទៀត​កំពុង​តែ​បន្ត​ជួប​ជុំគ្នា​។​ ក្រុមពលរដ្ឋ​ទាំង​នោះ​​ត្រូវ​បាន​បង្កើត​ឡើង​​​ដោយ​មាន​ការចូល​រួម​ពីបណ្តា​សហគមន៍​​ជាង​ ៥០ ដែលស្ថិតនៅជំុវិញ​រាជធានីភ្នំពេញ​ និងតាមខេត្តដូចជា ខេត្ត​តាកែវ ខេត្តកណ្តាល​ និងខេត្តកំពង់ស្ពី​ ហើយ​ក៏មានការចូល​រួម​ពី​បណ្តា​សហជីព ក្រុមយុវជន​ អង្គការសង្គមស៊ីវិល និងព្រះសង្ឃ​ផងដែរ។

កែប្រែ ០៩:៤៤ ICT

០៩:៣៤ ICT ថ្ងៃ៧ ខែកក្កដា

ពាក់​ព័ន្ធ​នឹងការ​តវ៉ាជំទាស់​ទៅ​នឹង​ច្បាប់​ LANGO ដ៏ធំកន្លង​មក​ យ៉ាងតិចណាស់ក្រុម​អ្នក​ហែរ​ក្បួនចំនួន ៦៥០នាក់​​​បានចាប់​ផ្តើម​ដើ​រ​ក្នុង​ទិស​ដៅ​មួយ​ឆ្ពោះ​ទៅ កាន់​វិមាន​រដ្ឋសភា។

០៩:៣៧ ICT ថ្ងៃ៧ ខែកក្កដា

អ្នក​តវ៉ា​ជាច្រើន កំពុង​ហាត់​សម​ក្នុង​ការ​រាំ​ជាក្រុម​

យុទ្ធ​នាការ​តវ៉ា​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ គឺ​ជា​យុទ្ធ​នាការ​មួយ​ដែល​មាន​លក្ខណៈច្នៃ​ប្រឌិត និង​ពោ​ពេញ​ដោយ​ថាម​ពល​ ដែល​រួម​មាន​ទាំង​ការ​ច្រៀង​រាំ​ថែម​ទៀត​ផង។ ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នាការ សកម្មជន​ជា​យុវជន​ និង​អ្នក​តវ៉ាមួយ​ចំនួន​មក​ពី​តំបន់​បឹងកក់ បាន​រួម​គ្នា​តាក់​តែង​ទំនុក​ច្រៀង​ជាថ្មី​លើ​បទ​ចម្រៀង​​ដែល​ពេញ​និយម​មួយ ដែល​មាន​ចំណង​ជើង​ដើម​គឺ "ខ្ញុំ​មិន​សុខ​ចិត្ត​ទេ"។ អ្នក​ទាំង​នោះ​បាន​ដាក់​ចំណង​ជើង​ថ្មី​សម្រាប់​បទ​ចម្រៀង​របស់​ខ្លួន​ថា៖ "យើង​មិន​ត្រូវ​ការ​ច្បាប់​នេះ​ទេ"។ ទំនុក​ច្រៀង បាន​បង្ហាញ​ពី​សិទិ្ធរបស់​ក្រុម​សង្គម​ស៊ីវិល​នានា ក្នុង​ការ​ប្រមូល​ផ្តុំ​ និង​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ។ ចម្រៀង​ ត្រូវ​បាន​ច្រៀង​នៅ​ក្នុង​ការ​តវ៉ា​ជាច្រើន ហើយ​អ្នក​ធ្វើ​យុទ្ធ​នាការ​ជាច្រើនបាន​រាំ​ទៅ​តាម​បទ​ភ្លេងនោះ។ អង្គការ​ លីកាដូ និង​អង្គការ លីកាដូ កាណាដា បាន​ផលិត​ជា​វីដេអូ​នូវ​បទ​ចម្រៀង​នោះ​ ដែល​បង្ហាញ​នូវ​ព្រឹត្តិការណ៍​មួយ​ចំនួន​នៃ​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​នោះ។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​បណ្តាញ​សង្គម។ ខាងក្រោម​នេះ លោក Maina Kiai អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទិ្ធ​ក្នុង​ការ​ជួប​ជុំ និង​បង្កើត​សមាគម ដែល​ជា​អ្នក​បាន​តាម​ដាន និង​គាំទ្រ​យុទ្ធនាការ​នេះ បាន​ចែក​រំលែក​វីដេអូ​នេះ​នៅ​លើ​បណ្តាញ​សង្គម Facebook ​របស់​លោក៖

A creative way to get people's attention re the draft Association and NGO Law in Cambodia ...

Posted by Maina Kiai, UN Special Rapporteur on assembly and association on Friday, 3 July 2015

កែប្រែ ០៩:៣៧ ICT

០៩:៣៧ ICT ថ្ងៃ៧ ខែកក្កដា

នៅភាគ​ខាង​ជើងវិមាន​រដ្ឋសភា​ អាជ្ញាធរ​បាន​ដាក់​របាំងដែក​បិទ​ផ្លូវ​។ ក្រុម​អ្នក​ហែរ​ក្បួន​កំពុង​ធ្វើ​ដំណើ​ឆ្ពោះ​ទៅ​កាន់​ទី​នោះ​ ហើយអំពាវ​នាវ​ស្នើសុំឲ្យអាជ្ញាធរ​ដករបាំង​បន្លា​លួស​នោះ​ចេញ។

កែប្រែ ១០:០៧ ICT

០៩:៤១ ICT ថ្ងៃ៧ ខែកក្កដា

អ្នកត​វ៉ា​ពេល​នេះ​បាន​មកដល់​របាំង​បិទផ្លូវ​ហើយ។ អ្នកមួយ​ចំនួ​ន​បានឡើង​លើ​របាំងដែក​ និង​បានដាក់​បដា​លើ​របាំងដែក​​នោះ​ផងដែរ។ អ្នក​ហែរក្បួន​មួយចំនួន​កំពុងតែ​ធ្វើ​ការ​ចរចាជាមួយ​នឹង​អាជ្ញាធរ​​ដើម្បី​​​សុំអនុញ្ញាតឆ្លងកាត់​ខណៈេះពេល​ដែល​អ្នកមួយចំនួន​ទៀតកំពុងតែច្រៀង​ និង​រាំ នៅពីខាងក្រោយ​ក្បួន។

កែប្រែ ១០:០៨ ICT

០៩:៥៧ ICT ថ្ងៃ៧ ខែកក្កដា

នៅ​មុខ​ក្បួន លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយឈ្មោះ​ថា សមាគម​ធាង​ត្នោត (STT) (រូប​ភាព​ខាង​លើ) កំពុង​និយាយ​ពី​ការ​តវ៉ា​ជំទាស់របស់​លោក​ទៅ​នឹង​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ។ នៅ​ក្នុង​ឆ្នាំ ២០១១ ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​ដាក់បញ្ជា ព្យួរ​ដំណើរ​ការ​របស់​អង្គការ​ក្នុង​ស្រុក​មួយ​នេះ ដែល​ធ្វើ​ការ​ងារ​ជាមួយ​សហគមន៍​ក្រីក្រ​នៅ​ក្នុង​ទី​ក្រុង ទាក់​ទង​នឹង​​សិទិ្ធដី​ធ្លី​ និង​ផ្ទះ​សម្បែង អស់រយៈ​ពេល ៥ខែ។ មិន​មាន​មូលហេតុ​ផ្លូវ​ច្បាប់​ណា​មួយ ត្រូវ​បាន​លើក​ឡើង​នា​ពេល​នោះ​​ស្តីពី​ការ​ព្យួរ​ការងារ​នោះទេ​ បន្ទាប់​ពី​អង្គការ​សមាគម​ធាង​ត្នោត បាន​ចេញ​នូវ​របាយ​ការណ៍​រួម​មួយ​ស្តីពី​គម្រោង​ផ្លូវ​ដែក​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ សេចក្តី​ថ្លែង​ការណ៍​រួម​ នេះ បាន​បង្ហាញ​យ៉ាង​លំអិត​នៃ​ការ​ព្យួរ​នេះ។

កែប្រែ ១០:០៤ ICT

១០:១២ ICT ថ្ងៃ៧ ខែកក្កដា

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រឹក្សា​យោបល់​សង្គម​ស៊ីវិល​ នៅ​ឯសណ្ឋាគារ​ កាំប៊ូឌីយ៉ាណា អ្នក​ចូល​រួម​បាន​បង្ហាញ​ទស្សន​​​ជំទាស់យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល។ អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តី​ពី​កម្ពុជា (NGO forum) កំពុង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Twitter ពី​ខាង​ក្នុង​សណ្ឋាគារ។

១០:១៨ ICT ថ្ងៃ៧ ខែកក្កដា

អាជ្ញាធរ​ដែល​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋ​សភា​បាន​បដិ​សេធដករបាំង​ដែក​ចេញ​ នេះ​មានន័យ​ថា​ក្រុម​អ្នក​ហែរ​ក្បួន​​មិន​អាច​ធ្វើ​ដំណើ​រតាម​ការ​គ្រោង​ទុកបានឡើយ​។ ជំនួសមក​​​វិញ អ្នក​ទាំងនោះ​បាន​ដើរ​ជារង្វង់​នៅ​ខាង​មុខ​វិមាន​រដ្ឋ​សភា​។ មនុស្ស​មួយ​ចំនួន​បាន​យក​ក្រម៉ា​ចង​ទៅ​នឹង​ក តៗគ្នា​ ហើយ​ដើរ​ជា​សញ្ញាមួយបង្ហាញថា​ ច្បាប់​អង្គការ​នេះ​បង្ករ​ផល​ប៉ះពាល់អវិជ្ជមាន​អ្វី​ខ្លះ​ដល់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា។

កែប្រែ ១០:៣៣ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter