ផ្សាយព័ត៌មានផ្ទាល់
ការហែក្បួនដែលត្រូវបានគ្រោងសម្រាប់ថ្ងៃស្អែក ម៉ោង ៨ ព្រឹក
នៅដើមខែមេសានាឆ្នាំនេះ សម្តេចនាយករដ្ឋមន្ត្រី លោកបានប្រកាសនូវបំណងរបស់រាជរដ្ឋាភិបាលថា នឹងមានការអនុម័តច្បាប់ដែលគ្រប់គ្រងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ការព្យាយាមកាលពីពេលមុន ដើម្បីអនុម័តច្បាប់នេះ ត្រូវបានបោះបង់ចោលនៅក្នុងឆ្នាំ ២០១១ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងទាំងក្នុងស្រុក និងអន្តរជាតិ ទៅលើសេចក្តីព្រាងច្បាប់កាលពីពេលនោះ ដោយមូលហេតុមួយចំនួនថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ នឹងត្រូវបានគេរឹតត្បិតសិទិ្ធសេរីភាពក្នុងការជួបជុំ។ សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីដើមខែមិថុនា បានចែងនូវលក្ខខណ្ឌតម្រូវមួយចំនួនដែលមិនត្រឹមតែគ្របដណ្តប់លើអង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្តប់ទាំងបណ្តាញក្រៅផ្លូវការ ក្រុមប្រជាពលរដ្ឋមូលដ្ឋាន និងក្រុមចលនាសង្គមជាច្រើន។ សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំងជាសាធារណៈថា ច្បាប់នេះមានមាត្រាមួយចំនួនមានលក្ខណៈគាបសង្កត់។ សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងការពិនិត្យរបស់គណៈកម្មាការចំនួន បី របស់រដ្ឋសភា ហើយបន្ទាប់ពីពិនិត្យរួច ច្បាប់នេះ គ្រោងនឹងដាក់ចូលក្នុងសភា ដើម្បីប្រជុំអនុម័ត។
ការតវ៉ាជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាសេចក្តីព្រាងច្បាប់មួយទៀតស្តីពីសហជីព បានកើនឡើងយ៉ាងខ្លាំងនៅក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាពិសេសតាមរយៈការតវ៉ាចំនួនពីរ ដែលត្រូវបានធ្វើឡើងនៅមុខវិមានរដ្ឋសភាជាតិ ហើយនាព្រឹកនេះក្រុមសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ជាងមួយរយ បានចូលរួមបង្ហោះប៉ោងប៉ោងរាប់ពាន់ ដោយមានភ្ជាប់សារសរសេរថា៖ "សូមនិយាយថា ទេ! ចំពោះច្បាប់សហជីព សមាគម និងអង្គការ"។ នៅថ្ងៃស្អែក អ្នកតវ៉ា នឹងដើរហែក្បួនដោយចេញពីទីតាំងចំនួន ៤ ខុសគ្នាក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់វិមានរដ្ឋសភា ដើម្បីបង្ហាញមតិជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ទាំងនោះ។ ក្បួន នឹងចាប់ផ្តើមចេញតាមទីតាំងដូចខាងក្រោម៖
- ក្រុមទី១៖ វត្តនិរោធរង្សី ផ្លូវជាតិលេខ ១
- ក្រុមទី២៖ វត្តចាក់អង្រែលើ ផ្លូវជាតិលេខ ២
- ក្រុមទី៣៖ ស្ពានអាកាស ៧ មករា មហាវិថីសហព័ន្ធរុស្ស៊ី
- ក្រុមទី៤៖ ស្ថានទូតបារាំង មហាវិថីព្រះមុនីវង្ស
កែប្រែ ១៦:៣០ ICT
ការហែក្បួនៅថ្ងៃស្អែក គឺត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍នាព្រឹកមិញ ដែលក្រុមសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ជាងមួយរយ បានបង្ហោះប៉ោងប៉ោង ដើម្បីបង្ហាញនូវការតវ៉ាជំទាស់របស់អ្នកទាំងនោះទៅនឹងសេចក្តីព្រាងច្បាប់ទាំងនោះ។ អង្គការ Oxfam បានបង្ហោះក្នុងបណ្តាញសង្គម Twitter របស់ខ្លួន នូវរូបថតនៃព្រឹត្តិការណ៍កាលពីព្រឹកមិញនៅឯការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។
@Oxfam is one for the hundreds of NGOs in #Cambodia that stands firm to SAY NO to the controversial draft #NGOLaw pic.twitter.com/wKKtY8ztAW
— Oxfam in Cambodia (@OxfamKH) June 29, 2015
នេះជាការផ្សាយចុងក្រោយសម្រាប់រសៀលនេះ។ សូមចូលរួមតាមដានជាមួយយើងទាំងអស់គ្នានូវការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នាថ្ងៃស្អែក។
កងកម្លាំងត្រូវបានពង្រាយពីព្រឹកព្រលឹម
អរុណសួស្តី និងសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានផ្ទាល់របស់យើងខ្ញុំម្តងទៀតស្តីពីការដើរហែក្បួនតវ៉ានាព្រឹកនេះឆ្ពោះទៅកាន់វិមានរដ្ឋសភាជាតិ។ ក្បួនហែនឹងត្រូវចាប់ផ្តើមនៅម៉ោង ៨ព្រឹក ចាប់ពីទីតាំងចំនួន ៤ ខុសៗគ្នា នៅក្នុងរាជធានីភ្នំពេញ។
- ក្រុមទី១៖ វត្តនិរោធរង្សី ផ្លូវជាតិលេខ ១
- ក្រុមទី២៖ វត្តចាក់អង្រែលើ ផ្លូវជាតិលេខ ២
- ក្រុមទី៣៖ ស្ពានអាកាស ៧ មករា មហាវិថីសហព័ន្ធរុស្ស៊ី
- ក្រុមទី៤៖ ស្ថានទូតបារាំង មហាវិថីព្រះមុនីវង្ស
ប៉ុន្តែចាប់តាំងពីម៉ោងប្រហែល ៦ព្រឹក នគរបាលបានប្រមូលផ្តុំគ្នានៅគ្រប់ចំនុចចាប់ផ្តើមទាំងបួន ហើយផ្លូវទៅកាន់វិមានរដ្ឋសភាទាំងបួន ត្រូវបានបិទ។
កែប្រែ ០៧:៤៥ ICT
នគរបាលរារាំងអ្នកតវ៉ាពីការប្រមូលផ្តុំ
នៅប្រហែល ៣០នាទី មុនពេលចាប់ផ្តើមដើរហែក្បួន នគរបាលបានរារាំងអ្នកតវ៉ាពីការប្រមូលផ្តុំរួចទៅហើយ។
- នៅមុខស្ថានទូតបារាំង អ្នកតវ៉ាមកពីតំបន់បឹងកក់ បានព្យាយាមប្រមូលផ្តុំគ្នា ដើម្បីត្រៀមដើរហែក្បួន ប៉ុន្តែត្រូវបានទាញចេញពីចំនុចដែលត្រូវចាប់ផ្តើមដើរក្បួន។
- នៅលើផ្លូវជាតិលេខ ២ នៅមុខវត្តចាក់អង្រែលើ នគរបាលបានរឹបអូសប៉ោងប៉ោងជាច្រើន។
- នៅលើផ្លូវជាតិលេខ ១ មុខវត្តនិរោធរង្សី នគរបាលបានរឹបអូសរ៉ឺម៉កកង់បីមួយគ្រឿង។
កែប្រែ ០៧:៥១ ICT
ឥឡូវនេះ អ្នកដើរហែក្បួន ត្រូវបានរារាំងពីការដើរហែក្បួននៅតាមបណ្តោយផ្លូវបី ក្នុងចំណោមផ្លូវទាំងបួន។
- ក្រុមទី១ ត្រូវបានរារាំងនៅចំនុចចាប់ផ្តើមនៅមុខវត្តនិរោធ។
- ក្រុមទី២ ដែលបានដើរក្បួនបន្តិច ត្រូវបានរារាំងនៅចំនុចស្ពានអាកាសក្បាលថ្នល់។ នគរបាល បានរឹបអូស និងកំទេចប៉ោងប៉ោងជាច្រើន ប៉ុន្តែអ្នកតវ៉ាបានឆ្លើយតបដោយការច្រៀងចម្រៀង។
- ក្រុមទី៤ ត្រូវបានរារាំងមិនឲ្យចាកចេញពីតំបន់ស្ថានទូតបារាំងទេ។
គណនីនៅលើបណ្តាញសង្គម Twitter របស់ក្រុមដែលដាក់ឈ្មោះថា JustSayNo បានបង្ហោះរូបភាពដំបងប្ញស្សីជាច្រើនដែលត្រូវបានឃើញមាននៅលើរថយន្តរបស់នគរបាលជាច្រើន។
Bamboo sticks seen on police truck along Monivong Blvd this morning #SayNoNowKH #NGOLaw @OxfamKH @licadho #Cambodia pic.twitter.com/pZ1XACULTZ
— JustSayNo (@saynocampaignkh) June 30, 2015
នៅតាមបណ្តោយផ្លូវជាតិលេខ ២ អ្នកតវ៉ាជាច្រើន បានច្រៀងចម្រៀងដែលជំទាស់នឹងសេចក្តីព្រាងច្បាប់ស្តីពីសហជីព សមាគម និងអង្គការ។ នៅក្នុងការរៀបចំធ្វើយុទ្ធនាការនេះ សកម្មជនជាយុវជន និងសកម្មជនតំបន់បឹងកក់ បានតែងទំនុកច្រៀងថ្មីមួយ នៅលើទំនុកភ្លេងនៃបទចម្រៀងដើមដែលមានប្រជាប្រិយមួយ។ អត្ថន័យនៃបទចម្រៀងដែលមានទំនុកច្រៀងថ្មីនេះ បានទាមទារការពារសិទិ្ធរបស់អ្នកទាំងនោះក្នុងការជួបជុំ។ អ្នកអាចស្តាប់ចម្រៀងនេះបាន ដោយចុចខាងក្រោមនេះ៖
កែប្រែ ០៨:២៦ ICT
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសេរីភាពនៃការជួបជុំ បានតាមដានការតវ៉ាជំទាស់នឹងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
Cambodians demonstrate against draft NGO and trade union laws outside National Assembly today in Phnom Penh #LANGOMore protests planned this week.
Posted by Maina Kiai, UN Special Rapporteur on assembly and association on Sunday, 28 June 2015
លោកមានចំណាប់អារម្មណ៍ខ្លាំងទៅលើច្បាប់ទាំងនេះ ហើយនៅក្នុងអត្ថបទព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍នាដើមខែនេះ បានបង្ហាញនូវចំនុចអវិជ្ជមានសំខាន់ៗជាច្រើន។
ក្រុមប្រជាពលរដ្ឋណាក៏ដោយ ដែលមកប្រមូលផ្តុំគ្នាដើម្បីបុព្វហេតុរួមណាមួយ ទោះជាដើម្បីបញ្ហាសិទិ្ធមនុស្ស ឬបញ្ហាបរិស្ថានក្នុងសហគមន៍របស់អ្នកទាំងនោះក៏ដោយ ក៏សកម្មភាពនោះគឺជាការជួបជុំ។ នៅក្រោមសេចក្តីព្រាងច្បាប់នេះ គ្រប់ពលរដ្ឋម្នាក់ៗក្នុងចំណោមអ្នកទាំងនោះ នឹងត្រូវចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ប្រសិនបើមិនបានចុះបញ្ជី។
អ្នកអាចអានអត្ថបទនេះជាភាសាអង់គ្លេសបាន ដោយចុចទីនេះ.
កែប្រែ ០៨:៥១ ICT
ក្រុមទីបី នៃអ្នកតវ៉ាទាំងនោះ ត្រូវបានរារាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ដោយនគរបាលមួយក្រុមធំ។ ក្រុមអ្នកតវ៉ាតាមបណ្តោយផ្លូវជាតិលេខ ១ ត្រូវបានស្នើឲ្យដោះអាវរបស់អ្នកទាំងនោះដែលមានសារសរសេរថា៖ "សូមនិយាយថា ទេ! ចំពោះច្បាប់ស្តីពីសហជីព សមាគម និងអង្គការ"។ ក្រុមទាំងអស់ត្រូវបានរារាំងពីការដើរហែក្បួន។
កែប្រែ ០៨:៤៥ ICT
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។