ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

១៥:៤៨ ICT ថ្ងៃ២៤ ខែវិចិ្ឆកា

នៅថ្ងៃស្អែក ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ អ្នក​ការពារ​សិទិ្ធ​មនុស្សដែល​ល្បី​ឈ្មោះ ព្រះតេជគុណ លួន សុវាត នឹង​ត្រូវ​ចូល​ខ្លួន​ក្នុង​សវនាការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ពោពេញ​ដោយ​កំហុស និងការ​ពន្យា​ពេល​នៃ​នីតិវិធី ក្នុង​គោលដៅ​បំបិទ​សម្លេង​របស់​ព្រះអង្គ។ ព្រះអង្គ ត្រូវបាន​ចោទ​ប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​បរទេស សម្រាប់​ការ​អះអាង​ថា​បាន​ញុះញង់ និង​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​រដ្ឋ ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​ជនរង​គ្រោះ​ដីធ្លី​នៅ​ជីក្រែង ខេត្ត​សៀមរាប និង​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ។ ប្រសិន​បើព្រះអង្គ​ត្រូវ​បាន​គេ​ផ្តន្ទាទោស ព្រះអង្គ​នឹង​ត្រូវជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ និង​ពិន័យ​ជាប្រាក់ ១០០០ ដុល្លារ ដែល​ស្មើនឹង​ជាង ៤.០០០.០០០ រៀល។

ព្រះតេជគុណ គឺត្រូវ​បានគេ​ទទួល​ស្គាល់​ជាអន្តរជាតិ​ថាជា "ព្រះសង្ឃ​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន" ហើយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ ដើម្បី​​បន្លឺ​​សម្លេង​​អំពី​​ការ​រំលោភ​សិទិ្ធមនុស្ស​ទៅ​លើ​សហគមន៍​ងាយ​រង​គ្រោះ​ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​អ្ន​ក​នយោបាយ​នានា​ ហើយ​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​អន្តរជាតិ​នានា។

កែប្រែ ១៦:០៥ ICT

១៦:២៣ ICT ថ្ងៃ២៤ ខែវិចិ្ឆកា

"មូលហេតុ​​នៃ​ការ​វិវឌ្ឍន៍"៖ ព្រះ​តេជ​​គុណ លួន សុវាត

ប្រសិន​បើ​យើង​នៅ​ជិត​ការ​ភ័យ​ខ្លាច នោះ​យើ​ង​នឹង​មាន​ភាព​ក្លាហាន។ ប៉ុន្តែ​ប្រសិន​បើ​យើង​នៅ​ឆ្ងាយ​ពី​បញ្ហា​របស់​យើង​ នោះ​បញ្ហា​ទាំង​នោះ​នឹង​រត់​មក​រក​យើង។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ខ្លីមួយ​បាន​មក​ពី​វីដេអូ​ឯក​សារដែល​មាន​ចំណង​ជើង​ថា៖​ "The Cause of Progress" ឬ "មូលហេតុ​នៃ​ការវិវឌ្ឍន៍" ដែល​ផលិត​ដោយ​ផលិតករ Chris Kelly។ វីដេអូឯកសារ​នេះ បង្ហាញ​ពី​ដំណើរ​របស់​ព្រះ​តេជ​គុណ លួន សុវាត ដើម្បី​ក្លាយ​ជាអ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ។

កែប្រែ ១៦:៣៧ ICT

១៧:២៦ ICT ថ្ងៃ២៤ ខែវិចិ្ឆកា

រូបភាព​ពី​អង្គការ វីតណេស (WITNESS)

នៅឆ្នាំ ២០១០ ព្រះ​តេជ​គុណ​ លួន សុវាត ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (UNOHCHR) នៅក្នុង​វីដេអូអ្នក​ការពារ​សិទិ្ធ​មនុស្ស​ឆ្នាំ ២០១០ របស់​ខ្លួន ហើយ​ទទួល​បាន​ពាន​រង្វាន់ “See it. Film it. Change it.” ពីអង្គការសិទិ្ធ​មនុស្ស​អន្តរជាតិ វីត​ណេស (WITNESS)។ មិនដល់មួយឆ្នាំក្រោយមក ព្រះអង្គ បានទទួលពានរង្វាន់ Hellman/Hammettប្រកបដោយកិត្តិនាម ពីអង្គការ Human Rights Watch សម្រាប់​ការ​ខំប្រឹង​ប្រែង​របស់​ព្រះអង្គ ក្នុងការ​គាំទ្រ​សហគមន៍​មួយចំនួន​ដែល​​ទទួល​រងការ​​បណ្តេញ​​​ចេញ​​ដោយ​បង្ខំ និង​ការរំលោភ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា។

គួរឲ្យកត់សម្គាល់បំផុតនោះគឺ ព្រះអង្គ បាន​ទទួល​ពាន​រង្វាន់ Martin Ennals ឆ្នាំ​២០១២ សម្រាប់​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កាលពី​ថ្ងៃទី២ ខែ​តុលា ឆ្នាំ២០១២ ដោយ​បានក្លាយជា​ប្រជាពលរដ្ឋ​កម្ពុជា​ទីមួយ​ក្នុងការ​ទទួល​បាន​ពានរង្វាន់​នេះ។ ពាន​រង្វាន់នេះ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មនុស្ស​ជាច្រើន​ថាជា “ពានរង្វាន់​ណូបែល​សម្រាប់​អ្នក​ការពារ​សិទិ្ធ​មនុស្ស” ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ ១៩៩៣ ដើម្បី​ផ្តល់​កិត្តិយស និង​ការពារ​បុគ្គល​ដែលមាន​សេចក្តី​ក្លាហាន​លើស​មនុស្ស​ធម្មតា ក្នុង​ការ​ការពារ និង​លើក​កំពស់​សិទិ្ធ​មនុស្ស។

នេះគឺការ​បញ្ចប់​ការ​ផ្សាយ​ផ្ទាល់​នា​រសៀល​នេះ។ សូម​រង់​ចាំ​តាម​ដាន​ការ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់​របស់​យើង​ខ្ញុំ​នៅ​ថ្ងៃ​ស្អែក​។

កែប្រែ ១៧:២៧ ICT

០៧:៥៩ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

អរុណសួស្តី! ឥឡូវនេះព្រះតេជគុណ លួន សុវាត កំពុងនៅ​តាមផ្លូវ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ។

០៨:០៣ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

អ្នក​គាំទ្រ​មក​ពី​ស្រុក​ជី​ក្រែង និង​បន្ទាយ​ស្រី នៅ​ខេត្ត​សៀម​រាប និង​តំបន់​បឹងកក់​ រាជ​ធានី​ភ្នំពេញ កំពុង​ប្រមូល​ផ្តុំ​គ្នា និង​ធ្វើ​ដំណើរ​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដោយ​រួម​មានវត្ត​មាន​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោកស្រី មួរ សុខហួរ ផង​ដែរ។ រថយន្ត​នគរបាល​ចំនួន ៣គ្រឿង កំពុង​ឈប់​នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​ជាតិ​ អូឡាំ​ពិក នៅ​ខណៈ​ដែល​អ្នក​គាំទ្រ​ប្រមាណ ១០០ ទៅ ១៥០ នាក់ បាន​មក​ដល់។​

០៨:០៥ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

ព្រះតេជគុណ លួន សុវាត កំពុង​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​នៅ​ក្រៅ​តុលាការ ដោយ​ឈរ​ក្បែរ​អ្នក​គាំទ្រ​ប្រមាណ ១៥០ នាក់ ដែល​បាន​ធ្វើ​ដំណើរ​ពី​សហគមន៍​របស់​អ្នក​ទាំង​នោះ​ ដែល​រួម​មាន​មក​ពី៖

  • ខេត្ត​សៀម​រាប
  • ខេត្ត​កំពង់​ឆ្នាំង
  • ខេត្ត​កំពង់​ធំ
  • ខេត្ត​ព្រះ​វិហារ
  • រាជ​ធានីភ្នំពេញ

កែប្រែ ០៨:០៧ ICT

០៨:១៩ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

ព្រះ​តេជ​គុណ លួន សុវាត កំពុង​បក់​ដៃ​មក​រក​អ្នក​គាំទ្រ​របស់​ព្រះ​អង្គ ពី​ក្នុង​តុលាការ នៅ​ពេល​ព្រះ​អង្គ​កំពុង​រង់​ចាំ​សវនាការ​របស់​ព្រះ​អង្គ​ចាប់​ផ្តើម។

០៨:៣៧ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

សវនាការ​របស់​ព្រះ​តេជ​គុណ លួន សុវាត បាន​ទាញ​ចំណាប់​អារម្មណ៍​ពីសហគមន៍​អន្តរជាតិ​ ក៏​ដូច​ជា​អ្នក​តំណាង​មក​ពី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទិ្ធមនុស្ស (OHCHR) ហើយ​និង​ស្ថានទូត​បរទេស​នានា ដូចជា​ស្ថានទូត​ស៊ុយអែត អាល្លឺម៉ង់ ស្វីត​សែ​ឡែន និង​សហគមន៍​អឺរ៉ុប ឲ្យ​មក​អង្គុយ​ស្តាប់​ក្នុង​សវនាការ។ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​អន្តរជាតិ​​របស់​ជំនួយ​ព្រះ​វិហារ​ដាណឺ​ម៉ាក (DanChurchAid) និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ ក៏​មាន​វត្ត​មាន​ផង​ដែរ។

នាយក​ផ្នែក​ស្រាវជ្រាវ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ និង​បាស៊ីហ្វិក នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ លោក Rupert Abbott បាន​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ Twitter របស់​លោក​ថា៖ "នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឥឡូវ​នេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ព្រះ​តេជ​គុណ​ លួន សុវាត។ សហគមន៍​របស់​ព្រះ​អង្គ​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ។"

០៨:៣៩ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

នីតិ​វិធី​តុលាការ​កំពុង​ដំណើរ​ការ

នីតិ​វិធី​តុលាការ​កំពុង​ដំណើរ​ការ នៅ​ខណៈ​ដែល​អ្នក​គាំទ្រ​ព្រះ​អង្គ​នៅ​ខាង​ក្រៅ​តុលាការ​មាន​ប្រមាណ ២០០ នាក់ ឥឡូវ​នេះ។

កែប្រែ ១០:២១ ICT

០៨:៤០ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

មាន​ព្រះ​សង្ឃ​ប្រមាណ ៤០ អង្គ កំពុង​ចូល​រួម​ឈរ​នៅ​ក្រៅ​តុលាការ។

០៨:៥៤ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

ព្រះ​សង្ឃ កំពុង​សូត្រ​មន្តនៅ​ក្រៅ​តុលាការ​ ដើម្បី​គាំទ្រ​ព្រះ​តេជ​គុណ លួន សុវាត។

០៩:០១ ICT ថ្ងៃ២៥ ខែវិចិ្ឆកា

តុលាការ​ កំពុង​ស្នើ​ឲ្យ​សមាជិក​នៅ​ក្នុង​សាលសវនាការ ចុះ​បញ្ជី​វត្ត​មាន​ដើម្បី​រាប់​ចំនួន​មនុស្ស​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​តុលាការ។ នេះ​ជា​លើក​ទី​មួយ ដែល​អង្គការ​ លីកាដូ បាន​ឃើញ​ដោយ​ផ្ទាល់​ចំពោះ​ការ​ស្នើសុំ​សាធារណជន​ដែល​ចូលរួម​ឲ្យ​កត់​វត្ត​មាន នៅ​ក្នុង​សវនាការ​ជា​សាធារណៈ។ សាធារណជន​មួយ​ចំនួន​ បដិសេធ​ក្នុង​ការ​ចុះ​ឈ្មោះ​របស់​អ្នក​ទាំង​នោះ រួម​មាន​មន្ត្រី​ស្ថាន​ទូតមួយ​ចំនួន។

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter