ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

០៧:០៨ ICT ថ្ងៃ៦ ខែឧសភា

កាលវិភាគនៃសវនាការនីមួយៗមានដូចខាងក្រោម៖

  • ​ជន​ជាប់​ចោទ​ពីរនា​ក់​ ដែលរួម​មាន​ទាំង​អនីតិជន​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី១២ ខែវិច្ឆិកា​ ឆ្នាំ​២០១៣ អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កង​​សន្តិ​សុខ កម្មករ និង​ប្រជាពលរដ្ឋ​ជាច្រើន​ នៅ​ក្នុង​បាតុ​កម្ម​របស់​កម្មករ​រោង​ចក្រ SL កាល​ពី​ខែ​វិចិ្ឆកា​ ឆ្នាំមុន។
  • ជន​ជាប់​ចោទ​ដប់​នាក់​ ដែល​រួម​មាន​មេដឹក​នាំសហ​ជីព​ និង​សហគមន៍​ និង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី២ នៅខាង​ក្រៅ​រោង​ចក្រ យ៉ាក់ ជីង ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ពេល​នៃ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ពីកង​ឆ័ត្រ​យោងពិ​សេសលេខ​ ៩១១ ទៅ​​លើក​ម្មករ​រោង​ចក្រ​ជាច្រើន។ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​នោះ គឺមានលោក វន់ ​ពៅ ​​ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក​ ថេង​ សាវឿន​ អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក​ ច័ន្ធ​ ពុទ្ធិ​ស័ក្ត​ អ្នក​ដឹក​នាំ​សហគមន៍​បឹង​កក់ និង​លោក​ សុគន្ធ​ សម្បត្តិ​ពិសិដ្ឋ ជា​បុគ្គលិក​នៃ​មណ្ឌល​សម្រាប់​សិទិ្ធ​កម្មករ​កម្ពុជា​ (CLaRi-Cambodia)
  • ជន​ជាប់​ចោទ​បីនាក់​ ដែល​រួមមាន​អនីតិជន​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីព្រ​លឹម​ថ្ងៃ​ទី៣ ខែមករា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវវេង​ស្រេង​ បន្ទាប់​ពីមាន​ការ​បង្ក្រាប​ពីក​ងរា​​​ជ​អាវុធហត្ថ​ មក​លើកម្មករ​ដែលជា​អ្នកតវ៉ា​ដោយ​អហិង្សា នៅ​ខណៈ​ដែល​អ្នក​ទាំងនោះ​កំពុង​រាំនៅ​មុខ​រោង​ចក្រ ដែល​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ និង​កម្មករ​ជា​ច្រើន​តំបន់​នោះ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ហើយ​ក៏កើ​តមាន​នូវកា​រប៉ះទង្គិច​យ៉ាងហិង្សា​នាយប់​នោះ។
  • ជន​ជាប់​ចោទ​ដប់​នាក់ ដែល​ត្រូវបានចា​ប់​ខ្លួន​កាលពី​ថ្ងៃទី៣ ខែមករា​ នៅ​ពេល​ដែល​កង​សន្តិ​សុខ ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​សំអាត​ផ្លូវវេង​ស្រេង ហើយ​ការ​បោសសំ​អាត​ផ្លូវ បាន​ធ្វើ​ឲ្យ​មនុស្សយ៉ាង​តិចណាស់ ៤ នាក់​បាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

០៧:១១ ICT ថ្ងៃ៦ ខែឧសភា

កាល​ពីពេល​មុន នៅ​ក្នុង​ករណី​នៃជន​ជាប់​ចោទ​ពីរ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី១២ ខែវិច្ឆិកា អ្នក​ទាំង​ពីរ និង​សាក្សី​ខាង​ព្រះ​រាជ​អាជ្ញា​ទាំង​អស់ត្រូវ​បាន​ផ្តល់សា​ក្ខីកម្ម​រួមហើ​យ។ នៅ​តែ​សាក្សី​ខាង​ព្រះ​រាជ​អាជ្ញា​ ៣នាក់​ក្នុង​ចំនោម ១៤​នាក់​ប៉ុណ្ណោះ ​ដែល​បាន​អះអាង​ថា​ស្គាល់​ជន​ជាប់​ចោទ​ទាំង​ពីរ។ នៅ​ក្នុង​ករណី​នៃ​ជន​ជាប់​ចោទ​ដប់​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២​ ខែមករា​ នៅ​ក្រៅ​រោង​ចក្រ​ យ៉ាក់​ ជីង​ ជន​ជាប់​ចោទ​ ៤ នាក់​ក្នុង​ចំណោម​ ១០នាក់ និង​សាក្សី​ខាង​ព្រះរាជ​អាជ្ញា​ម្នាក់​បាន​ផ្តល់​សាក្ខី​កម្ម។ ករណីចំនួន​ពីរ​នៃ​មនុស្ស​ទាំង​ ១៣នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣ ខែមករា ត្រូវ​បាន​ប​​ញ្ចូល​តែសវនាការ​មួយ​បន្ទប់ ហើយ​ពេញមួ​យ​ថ្ងៃ​ បាន​ត្រឹម​តែ​កំណត់​អត្ត​សញ្ញាណសា​ក្សី។

អ្នក​គាំទ្រ​ជា​ច្រើន​នាក់ ​និង​អ្នក​កាសែត​ជា​ច្រើន​ បាន​ព្យាយាម​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​តុលាការ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ពីការ​ចូល​ក្នុង​បរិវេណ​តុលាការ ​ដោយ​ការ​បិទ​ផ្លូវរបស់​អាជ្ញាធរ​ជា​ច្រើន​កន្លែង​ចាប់​តាំង​ពីផ្នែក​ខាង​ជើង​ទៅ​ផ្នែក​ខាង​ត្បូង​នៃ​តុលាការ។​

០៧:២០ ICT ថ្ងៃ៦ ខែឧសភា

នៅ​ថ្ងៃទី២៥​ ខែ​មេសា​ ឆ្នាំ​២០១៤៖ មាន​ការ​បិទ​ផ្លូវយ៉ាងធំ​មួយនៅ​ជុំវិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ខាង​ជើង​នៅ​ជិត​វត្ត​ព្រះ​ពុទ្ធ​ ហើយ​ខាង​ត្បូង​នៅ​មហាវិថី​ព្រះ​សីហនុ។ មិន​ដូច​កាល​ពី​ពេល​មុន​ទេ ផ្នែក​នីមួយៗ​ត្រូវ​បាន​ពង្រឹង​ដោយ​មាន​ការ​ដាក់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ៣គ្រឿង​។ នគរ​បាល​ធ្វើ​ការ​សាក​សួរ​អំពី​អត្ត​សញ្ញាណ​ មុន​ពេល​អនុញ្ញាត​ឲ្យ​អ្នក​អង្កេត​ការណ៍​ឆ្លង​កាត់​របាំង​បន្លា​លួស​។

០៧:៣០ ICT ថ្ងៃ៦ ខែឧសភា

វេលា​ម៉ោង​ ៦ និង​ ១៥​នាទី​ព្រឹក​នេះ ជន​ជាប់​ចោទ​បាន​ធ្វើ​ដំណើរ​ពី​ពន្ធនាគារ​ ម១ មក​ដល់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ​។ ​ក្នុង​រូបភាព​នេះ​អ្នក​អាច​ឃើញ​រូប​ លោក ​វន់​ ​ពៅ​ ​​ប្រធាន​​សមាគម​​ប្រជា​​ធិប​​តេយ្យ​​ឯករាជ្យ​​នៃ​​សេដ្ឋ​កិច្ច​​ក្រៅ​​ប្រព័ន្ធ​ (IDEA) លោក​​ ថេង​​ សាវឿន​​ អ្នក​​សម្រប​​សម្រួល​​សម្ព័ន្ធ​​សហគមន៍​​កសិករ​​កម្ពុជា ​(CCFC)។

សម្រាប់​ជន​ជាប់​ចោទ​នីមួយៗ ​តុលាការ​អនុញ្ញាត​ឲ្យ​មាន​សាច់​​ញាតិ​ម្នាក់​ចូល​ក្នុង​តុលាការ។​ កាល​ពី​​ពេល​មុន​មាន​​សមាជិក​​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ចំនួន​ ២០​នាក់​ចូល​ក្នុង​តុលាការ​។

០៧:៣៩ ICT ថ្ងៃ៦ ខែឧសភា

សំណុំ​រឿង​ទាំង​បួន​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​បន្ទប់​សវនាការ​ចំនួន​៤ ផ្សេង​ពី​គ្នា៖

  • បន្ទប់​សវនា​ការ​ទី១​ បុរស​១០​នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​រោង​ចក្រ ​យ៉ាក ជីង កាល​ពី​ថ្ងៃទី​២ ខែមករា។
  • បន្ទប់​សវនាការ​ទី២ ករណី​បុរស​ចំនួន​ ៣នាក់​ដែល​បាន​ចាប់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី៣​ ខែមករា​ នៅ​ផ្លូវវ៉េង​ ស្រេង និង​ករណី​បុរស​ចំនួន​ ១០នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​ វ៉េង​ ស្រេង​ នៅ​ថ្ងៃ​ដ៏ដែ​ល​ផង​ដែរ។​
  • បន្ទប់​សវនាការ​ទី៣​ ករណី​ជន​ជាប់​ចោទ​ទាំង​ ២​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ នៅ​ខណ្ឌ​ស្ទឹង​មាន​ជ័យ។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ជន​ជាប់​ចោទ​ដែល​នៅ​ក្នុង​បន្ទប់​សវនាការ​ទី១ និង​ទី២ សូម​ចូល​ទៅ​កាន់​ ឯក​សារ​​ប្រវត្តិ​រូប​សង្ខេប

កែប្រែ ០៧:៥៤ ICT

០៧:៥៨ ICT ថ្ងៃ៦ ខែឧសភា

អ្នក​អង្កេត​ការណ៍​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​បន្ទប់​សវនាការ​រួម​មានតំ​ណាង​មក​ពី៖

  • H&M
  • គណៈ​មេធាវី​របស់​សហរដ្ឋ​អា​មេរិក​ (ABA)
  • ស្ថាន​ទូត​ស៊ុយ​អ៊ែត
  • កាសែត​ភ្នំពេញ​ប៉ុស្តិ៍
  • មជ្ឈ​មណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​ (CCHR)
  • ភ្នាក់​ងារ​សហប្រត្តិ​បត្តិ​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៃ​ប្រទេស​ស៊ុយ​អ៊ែត (SIDA)
  • អង្គការ (EWMI)
  • ផ្ទះ​សាម​គ្គី
  • គណៈកម្មការអ្នក​ច្បាប់​អន្តរ​ជាតិ (ICJ)
  • សហគម​អឺរ់ុប (EU)
  • សម្លេង​ប្រជាធិ​បតេយ្យ (VOD)
  • ទិស​ដៅ​យុត្តិធម៌

០៨:១១ ICT ថ្ងៃ៦ ខែឧសភា

សវនាការ នឹង​ត្រូវ​ចាប់​ផ្តើម​នា​ម៉ោង​ ៨​ព្រឹក។

នៅ​ក្នុង​បន្ទប់​សវនាការ​ទី១ កៅ​អី​ទាំង​អស់​បាន​ពេញ ហើយ​ភាគ​ច្រើន​​ត្រូវ​បានសាក្សី​ខាង​ព្រះ​រាជអាជ្ញា និង​អ្នក​មក​ពី​កង​ឆ័ត្រ​យោង​លេខ ៩១១។ ជន​ជាប់​ចោទ​ត្រូវ​បាន​គេ​នាំ​ចូល​បន្ទប់​សវនាការ ហើយ​អង្គ​សវនាការ​កំពុង​ចាប់​ផ្តើម។

នៅ​ក្នុង​បន្ទប់​សវនាការ​ទី២ មាន​មនុស្ស​ពេញ ហើយ​ជន​ជាប់​ចោទ​ទាំង​ ១៣​នាក់ បាន​មក​ដល់។ សវនាការ​កំពុង​ចាប់​ផ្តើម។

នៅ​ក្នុង​បន្ទប់​សវនាការទី៣ ទាំង​ជន​ជាប់​ចោទ និង​ចៅក្រម ហើយ​និង​ព្រះ​រាជ​អាជ្ញា បាន​មក​ដល់។

០៨:១៣ ICT ថ្ងៃ៦ ខែឧសភា

នៅ​ក្រៅ​តុលាការ

អ្នក​គាំ​ទ្រ​បាន​មក​ដល់​កន្លែង​បិទ​ផ្លួវ​នៅ​ខាង​ក្រៅ​តុលា​ការ​។ រ៉ឺម៉ក​កង់​បី​មួយ​នេះ​កំពុង​ដឹក​ជញ្ជូន​សម្ភារៈ​ដែល​បាន​រៀប​ចំ​ឡើង​ ដោយ​សហគមន៍​បឹង​កក់​។ ក្នុង​ចំណោម​អ្នក​ដឹក​នាំ​របស់​ពួកគេ​ លោក​ ចាន់​​ ពុទ្ធិ​ស័ក្ក​ គឺ​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​បន្ទប់​សវ​នា​ការ​ ទី១​។

កែប្រែ ០៨:១៦ ICT

០៨:២៥ ICT ថ្ងៃ៦ ខែឧសភា

នៅ​ក្នុង​បន្ទប់​សវនាការ

នៅ​ក្នុង​បន្ទប់​សវនាការ​ទី១ អ្នក​តំណាង​មក​ពី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទិ្ធមនុស្ស (UNOHCHR) បាន​មក​ដល់។ អ្នក​តំណាង​មក​ពីសហគមន៍​អឺរ៉ុប កំពុង​ត្រូវ​បាន​គេ​រារាំង​នៅ​ក្នុង​ក្រៅ​តុលាការ។ ចៅ​ក្រម​កំពុង​ណែនាំ​ដល់​សាក្សី​ក្នុង​ការ​ផ្តល់​សាក្ខី​កម្ម ហើយ​សាក្សី​ខាង​ជន​ជាប់​ចោទ​ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​រង់​ចាំ​នៅ​ក្រៅ​បន្ទប់។

នៅ​ក្នុង​បន្ទប់សវនាការ​ទី២ ចៅក្រម​កំពុង​អាន​ឈ្មោះ​សាក្សី។ សាក្សី​ខាង​ព្រះ​រាជ​អាជ្ញា​ ២២ នាក់​ និង​សាក្សី​ខាង​ជន​ជាប់​ចោទ ៦​នាក់ អវត្តមាន។

នៅក្នុង​បន្ទប់​សវនាការ​ទី៣ មេធាវីការពារ​ជន​ជាប់​ចោទ កំពុង​ស្នើសុំ​ការ​បញ្ជាំង​ផ្ទាំង​សំពត់ស ដើម្បី​បង្ហាញ​វី​ដេអូ។ ចៅ​ក្រម​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចាំង​វី​ដេអូ​ទេ។

០៨:៣៤ ICT ថ្ងៃ៦ ខែឧសភា

អ្នកគាំទ្របន្តធ្វើដំណើរមកកាន់តុលាការ

អ្នក​គាំ​ទ្រ​ដែល​ធ្វើ​ការ​ជួប​ជុំ​គ្នា​ខាង​ក្រៅ​តុលាការ​ដើម្បី​គាំ​ទ្រ​ជន​ជាប់​ចោទ​ គឺ​ជា​អ្នក​តំណាង​មក​ពី​សហគមន៍​បុរី​កីឡា ​និង​សហគមន៍​បឹង​កក់ ព្រះ​សង្ឃ​ ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ ប្រហែលជា​ ១០០​នាក់​នៅ​ផ្នែក​ខាង​ត្បូង​របាំង​បិទ​ផ្លូ​វ និង​ប្រហែល​ជា ៣០នាក់​នៅ​ផ្នែក​ខាង​ជើង​របាំ​ងបិ​ទ​ផ្លូវ​។ អ្នក​កា​សែត​ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក៏​មាន​វត្ត​មាន​នៅ​ទី​នោះ​ផង​ដែរ។

កែប្រែ ០៨:៣៥ ICT

០៨:៣៥ ICT ថ្ងៃ៦ ខែឧសភា

នៅ​ក្នុង​បន្ទប់​សវនាការ​ទី៣ ចៅ​ក្រម​ជា​ចុង​ក្រោយ​ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចាក់​បញ្ចាំង​វីដេអូដែល​ជា​ភស្តុតាង​នោះ​ទេ ហើយ​បាន​បន្ត​នីតិ​វិធី​ទៅ​មុខ​រហូត​ដល់​ការ​ធ្វើ​សេចក្តី​សន្និដ្នាន​ចុង​ក្រោយ។ ព្រះ​រាជ​អាជ្ញា​កំពុង​សរុប​ឡើង​វិញ​នូវ​ករណី​របស់​ជន​ជាប់​ចោទ​ទាំង​អស់។

កែប្រែ ០៨:៣៦ ICT

០៨:៤៦ ICT ថ្ងៃ៦ ខែឧសភា

នៅ​ក្នុង​បន្ទប់​សវនាការ​ទី២ ជន​ជាប់​ចោទ​ឈ្មោះ ជា​ សារ៉ាត់ ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប កំពុង​ផ្តល់​សក្ខី​កម្ម។ ចៅ​ក្រម​បាន​សួរ​ទៅលោក ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក​កាន់​ដប​សាំង ហើយ​លោក​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ដើម្បី​ចាក់​ម៉ូតូ​របស់​លោក។ លោក​បាន​និយាយ​ថា លោក​នៅ​​ពេល​នោះ​កំពុង​ឈរ​មើល​ព្រឹត្តិការណ៍​នោះ តែ​មិន​បាន​ចូល​រួម​នោះ​ទេ។

កែប្រែ ០៨:៤៧ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter