ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

០៧:២៥ ICT ថ្ងៃ២២ ខែឧសភា

អារុណ​សួស្តី​ និង​សូម​ស្វាគមន៍​មក​កាន់​ការ​ផ្សាយ​ព័ត​មាន​របស់​អង្គការ​ លីកាដូ ​នៃ​ស​វនា​ការ​របស់​កម្មករ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ចាប់​ខ្លួន​កំឡុង​ពេល​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៤។ ជន​ជាប់​ចោទ​អ្នក​ទាំង​ ២១​នាក់​ដែល​មិន​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​បាន​មក​ដល់​សវនាការ​នៅ​ម៉ោង​ ៦​ព្រឹក​នេះ។​ អ្នក​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ពី​ពន្ធនា​គារ​ ម១ ដែល​ជា​កន្លែង​ដែល​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ​តាំង​ពី​ថ្ងៃ​ទី២៤​ ខែ​មេសា​​ មុន​ថ្ងៃ​សវនាការ​ចាប់​ផ្តើម​មួយ​ថ្ងៃ​។

កែប្រែ ០៩:០៦ ICT

០៧:៤៦ ICT ថ្ងៃ២២ ខែឧសភា

សវនាការ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលាដំ​​បូង​រាជ​ធានី​ភ្នំពេញ​។ កន្លង​មក​សវនាការ​បុរស​ទាំង​ ១០​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​រោង​ចក្រ​ យ៉ាក​ ជីង​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​មករា​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​សវនាការ​ទី១​ ហើយ​សវនា​ការ​បុរស ​១៣​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វេង​ ស្រេង​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បន្ទប់​សវនាការ​ទី២​។

កាល​ពី​ម្សិល​មិញ​ ក្នុង​បន្ទប់​សវនាការ​ទី១ ​លោក​ វន់​ ពៅ ​ប្រធាន​សមាគម​ប្រជាធិ​បតេយ្យឯ​ករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) បាន​ផ្តល់​ភស្តុតា​ង​ជូន​តុលាការ​គ្រប់​សវនាការ​។ ពៅ​ ជា​អ្នក​ដែល​បាន​​រង​ការ​​វាយ​​ដំ​យ៉ា​ង​​ខ្លាំ​ង​​ក្លា​​កំឡុង​​ពេល​​ចាប់​​ខ្លួន​​ បាន​​ស្នើ​សុំ​ពេល​សម្រាក​ជា​ច្រើន​លើក​កំឡុង​ពេលសវនាការ​ ហើយ​នីតិ​វិធី​ត្រូវ​បាន​ពន្យា​ដល់ពេ​ល​រសៀល​ដោយ​សារ​មូល​ហេតុ​សុខ​ភាព​របស់​លោក​។ លោក​នឹង​ឈរ​ក្នុង​រង្វង់​ក្រចក​សេះ​ម្តង​ទៀត​នៅ​ព្រឹក​នេះ។​

ក្នុង​បន្ទប់​សវនាការ​ទី២​ ចៅ​ក្រម​ទទួល​យក​ភស្តុតាង​របស់​ជន​ជាប់​ចោទ​ទាំង​ពី​ និង​សាក្សី​របស់​ព្រះ​រាជ​អាជ្ញា​។ នៅ​ពេល​រសៀល​ក្រឡា​​បញ្ជី​អាន​ការ​ផ្តល់​សក្ខី​កម្ម​របស់​សាក្សី​ដែល​មិន​មាន​វត្ត​មាន​ក្នុង​សវនាការ​ និង​ដើមប​ណ្តឹងរ​ដ្ឋ​ប្បវេណី។​ នៅ​ចុង​បញ្ចប់​ ភាគី​ដើមចោទ​ និង​មេធាវី​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​ពីរ​ បាន​បញ្ចប់​ការ​សន្និដ្ឋាន​របស់​ខ្លួន​។ មេធាវី​របស់​ជន​ជាប់​ចោទ​ម្នាក់​ទៀត​នឹង​បញ្ចប់​ការ​សន្និដ្ឋាន​របស់​ខ្លួន​នៅ​ព្រឹក​នេះ។​

ដើ​ម្បី​អាន​ព័ត​មាន​លំអិត​អំពី​សវនាការ​ថ្ងៃ​ម្សិល​មិញ ​សូម​មើល​ការ​ផ្សាយ​ផ្ទាល់​សវនា​ការ​ថ្ងៃ​ទី៤​.

កែប្រែ ០៩:០៥ ICT

០៨:០៧ ICT ថ្ងៃ២២ ខែឧសភា

​សវនាការ​​នេះ កំពុងត្រូវ​បាន​តាម​ដាន​ដោយ​ប្រជា​ពលរដ្ឋ​ជុំ​វិញ​ពិភព​លោក។ ដូច​ជា យុទ្ធ​នា​ការ​សប្បុរសធម៌របស់​ប្រជាពលរដ្ឋ​អង់​គ្លេស​ (UK campaigning charity) ពលកម្ម​នៅ​ខាង​ក្រោយ​ម៉ាក (Labour Behind the Label) បាន​បង្ហាញ​ការ​គាំ​ទ្រ​របស់​អ្នក​ទាំង​នោះ៕

០៨:១៧ ICT ថ្ងៃ២២ ខែឧសភា

សវនាការចាប់ផ្តើម

ក្នុង​បន្ទប់​សវនាការ​ទី២​៖ សវនាការ​បាន​ចាប់​ផ្តើម​។ ក្រុម​អ្នក​អង្កេត​ការណ៍​ក្នុង​បន្ទប់​សវនាការ​រួម​មាន​តំណាង​មក​ពី៖

  • កា​រិយា​ល័យ​​ឧត្តម​​ស្នង​ការ​​អង្គការ​​​សហ​ប្រជា​ជាតិ​​ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​
  • មជ្ឈ​​មណ្ឌល​​សិទិ្ធ​មនុស្ស​​កម្ពុជា​
  • អង្គ​ការ​ ទិស​​ដៅ​យុត្តិ​ធម៌​​ (Destination Justice)
  • កាសែត​​ភ្នំ​ពេញ​​ប៉ុស្តិ៍​
  • កាសែត​​ខេម​​ប៊ូឌា​ដេ​លី​

កែប្រែ ០៨:១៩ ICT

០៨:២៥ ICT ថ្ងៃ២២ ខែឧសភា

អ្នក​ថត​រូប​អាជីព​ លោក John Vink កំពុង​នៅ​ជាមួយ​សហគមន៍​បឹងកក់​ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​រៀប​ចំ​ចាក​ចេញ​ពី​សហគមន៍​របស់​អ្នក​ទាំង​នោះ​ ទៅកាន់​តុលាការ។

០៨:៣៩ ICT ថ្ងៃ២២ ខែឧសភា

ដូច​ថ្ងៃ​មុនៗ​ដែរ របាំង​បិទ​ផ្លូវ​ត្រូវ​បាន​ដាក់​សង​ខាង​ផ្លូវ​ទាំង​ទិស​ខាង​ជើង​ និង​ខាង​ត្បូងនៃ​តុលាការ ហើយ​អ្នក​គាំទ្រ​កំពុង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា។

០៨:៣៩ ICT ថ្ងៃ២២ ខែឧសភា

ក្នុង​បន្ទប់​សវនាការ​ទី១​៖ ចៅ​ក្រម​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សាកសួ​រ​ខណៈ​ដែល​សាក្សី​មាន​វត្ត​មាន​ក្នុង​សវនាការ​។ ដើម​បណ្តឹង​រដ្ឋប្បវេណី​មួួយ​ចំនួន​បាន​អវត្តមាន​ តែ​មេធាវី​របស់​អ្នក​ទាំង​នោះ​មាន​វត្ត​មាន​ក្នុង​តុលាការ​ ហើយ​នឹង​ធ្វើ​ការ​ជជែក​ដេញ​ដោល​ក្នុង​នាម​ជា​តំណាង​របស់​អ្នក​ទាំង​នោះ។​ មេធាវី​របស់​ជន​ជាប់​ចោទ​បាន​លើក​ឡើង​ថា ​វា​មាន​ភាព​អយុត្តិធម៌​ណាស់​ដែល​ខ្លួន​មិន​អាច​ធ្វើ​ការ​សាក​សួរ​ដើម​បណ្តឹរ​ដ្ឋប្បវេណី​ តែ​ចៅ​ក្រម​បាន​អនុញ្ញាត​ឲ្យ​បន្ត​នី​តិវិធី​។

ក្រុម​អ្នក​អង្កេត​ការណ៍​ក្នុង​សវនាការ​រួម​មាន​តំណាង​មក​ពី៖

  • កា​រិយា​​ល័យ​​​ឧត្តម​​​ស្នង​​ការ​​​អង្គការ​​​​សហ​ប្រជា​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​
  • អង្គការ​​ EWMI
  • ស្ថាន​ទូត​អាមេរិក​
  • ស្ថាន​ទូត​សហគមន៍​អ៉ឺរ៉ុប
  • មជ្ឈ​​​មណ្ឌល​​​សិទិ្ធ​​មនុស្ស​​​កម្ពុជា​​
  • ផ្ទះ​សាម​គ្គី

កែប្រែ ០៨:៤៨ ICT

០៨:៥២ ICT ថ្ងៃ២២ ខែឧសភា

នៅ​ក្នុង​បន្ទប់​សវនាការ​ទី១ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ទើប​តែ​ចាប់​ផ្តើម​ផ្តល់​សាក្ខី​កម្ម​បន្ត​។ សមាជិក​សមាគម (IDEA) មក​ពី​ខេត្ត​បាត់​ដំបង សៀម​រាប និង​បន្ទាយ​មាន​ជ័យ​ បាន​ចូល​រួម​តវ៉ា​នៅ​ក្រៅ​តុលាការ​នា​ថ្ងៃ​នេះ។

០៩:២១ ICT ថ្ងៃ២២ ខែឧសភា

លោក​ វន់​ ពៅ​ កំពុង​ត្រូវ​បាន​សួរ​សំណួរ​ដោយ​មេធាវី​របស់​លោក​អំពី​ព្រឹត្តិ​ការណ៍​ដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃ​ទី២ ខែមករា​ លោក​បាន​រៀបរាប់​ហេតុការណ៍​នៅ​ពេល​ដែល​ព្រះ​សង្ឃ​ប្រទានព​រដល់​ប្រជា​ពលរដ្ឋ ​ប៉ុន្តែ​លោក​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ដែល​ជា​អ្នក​បាន​និយាយ​ថា​ព្រះ​សង្ឃ​​មិន​​គោរព​វិន័យ​ដែល​បាន​ចែង​ដោយ​ក្រសួង​ធម្មការ​ និង​សាសនា ​កាត់​សម្តី​របស់​លោក។​ មេធាវី​របស់​លោក ​វន់​ ពៅ ​បាន​បញ្ជាក់​ថា​ព្រះ​សង្ឃ​មិន​ត្រូវ​ទទួល​ការ​ផ្តន្ទា​ទោស​នោះ​ទេ។​ ពៅ ​បាន​ស្នើ​សុំ​ឲ្យ​លោក​មេ​បញ្ជា​ការ​កង​ទ័ព​ពិសេស​លេខ​ ៩១១ ​ចូល​មក​ផ្តល់​សក្ខី​កម្ម​ទាក់​ទង​នឹង​វិន័យ​របស់​អង្គ​ភាព​​លោក។ ជំនួស​មក​វិញ ​តំណាង​​​របស់​​ក្រសួង​​ធម្មកា​រ​​ និង​​សាសនា​​ កំពុង​​ធ្វើ​ការ​ផ្តល់​ភស្តុតា​ងជូ​នតុលាការ​ ហើយ​បាន​និយាយ​ថា​ព្រះ​សង្ឃ​មិន​គួរ​ចូល​រួម​ក្នុង​បាតុ​កម្ម​ឡើយ។​ លោក​ក៏បាន​និយាយ​ទៀតថា​ រ៉ឺម៉ក​កង់​បី​របស់​ព្រះ​សង្ឃនៅរោងចក្រ យ៉ាក ជីង មានដុំថ្ម។

០៩:២៧ ICT ថ្ងៃ២២ ខែឧសភា

ដឹក​នាំ​ដោយ​ព្រះ​សង្ឃ អ្នក​តវ៉ា​បាន​ចាប់​ផ្តើម​ដើរ​ហែ​ក្បួន​ជុំ​វិញ​តុលាការ។

០៩:៣២ ICT ថ្ងៃ២២ ខែឧសភា

ក្នុង​បន្ទប់​សវនាការ​ទី១​៖ តំណាង​របស់​ក្រសួង​ធម្មការ​ និង​សាសនា​នៅ​តែ​បន្ត​ផ្តល់​ភស្តុតាង​ជូន​តុលាការ​អំពី​ឥរិយាបទ​របស់​ព្រះ​សង្ឃ​។ លោក​បាន​និយាយថា​ ព្រះ​សង្ឃ​ដែល​នៅ​រោង​ចក្រ​ យ៉ាក​ ជីង​ មិន​គួរ​ចូល​រួម​ក្នុង​បាតុកម្ម​នោះទេ​។ ពៅ​ បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ​ព្រះស​ង្ឃ​បាន​និមន្ត​ទៅ​កាន់​​ទី​នោះ​ដើម្បី​ប្រៀន​ប្រដៅ​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ ដែល​ជា​ការ​ទូន្មាន​មួយ​ក្នុង​ព្រះ​ពុទ្ធ​សាសនា។​

ព្រះ​រាជ​អាជ្ញា​រង​ បាន​លើក​ឡើង​ថា​ព្រះសង្ឃ​ដែល​ផ្តល់​ភស្តុតាង​ការពារ​ជន​ជាប់​ចោទ​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​នោះ​ឡើយ​។ ថ្ងៃ​សវនាការ​ពីរ​ថ្ងៃ​ដំបូង​ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​មាន​វត្តមាន​នៅ​ក្នុង​តុលាការ​រង់​ចាំ​ផ្តល់​ភស្តុតា​ង​ការពារ​ជន​ជាប់​ចោទ​។ នៅ​ថ្ងៃ​នេះ​ក្រុម​ព្រះ​សង្ឃ​មិន​មាន​វត្ត​មាន​ក្នុង​តុលាការ​ទេ។​

កែប្រែ ០៩:៣៥ ICT

០៩:៣៤ ICT ថ្ងៃ២២ ខែឧសភា

នៅ​ក្នុង​បន្ទប់សវនាការ​ទី២ មេធាវី​ការពារ​ជន​ជាប់​ចោទ កំពុង​បន្ត​ការ​សរុប​សេចក្តី​របស់​ខ្លួន។

អ្នក​ទាំង​នោះ​បដិសេធ​ថា ខាង​អយ្យការ​មិន​បាន​ផ្តល់​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​អះ​អាង​ថា​ជន​ជាប់​ចោទ​បាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ណាមួយ​ដូច​អ្វី​ដែល​បាន​ចោទ​ប្រកាន់​នោះ​ឡើយ។ លើ​សពី​នេះ​ទៅ​ទៀត​មិន​មាន​ភាគី​ដើម​បណ្តឹង​ណាម្នាក់​ ឬ​សាក្សី​ខាង​អយ្យការ​ណាម្នាក់​ បាន​ស្គាល់​ជន​ជាប់​ចោទ​ណា​ម្នាក់​នោះ​ឡើយ​ ដោយ​គ្រាន់​តែ​សំដៅ​លើ​ជន​អនាធិបតេយ្យ​មួយ​ក្រុម​ប៉ុណ្ណោះ។

មេធាវី​ការ​ពារ​ជន​ជាប់​ចោទ ក៏​បាន​អះ​អាង​ថា​ជន​ជាប់​ចោទ​ គឺ​ជា​ជន​រងគ្រោះ​ ដោយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប និង​រង​របួស​អំឡុង​ពេល​ចាប់​ខ្លួន។

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter