ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

១៦:៤០ ICT ថ្ងៃ២៤ ខែមេសា

ស្វាគមន៏​មកកាន់​ទំព័ររបស់​អង្គការ លីកាដូ សម្រាប់​សវនាការ​អ្នកការពារ​សិទ្ធិមនុស្ស និងកម្មករ​ដែលបាន​ចាប់ខ្លួនកំឡុង​ពេលការ​ប៉ះទង្គិច​គ្នាយ៉ាង​ហិង្សា​កាលពីខែ វិច្ឆិកា ឆ្នាំ២០១៣ និងខែ មករា ឆ្នាំ២០១៤។ មាន​សវនាការចំនួន​បួននឹង​កើតឡើង៖

  • មនុស្ស​ពីរនាក់ រួមទាំង​អនីតិជន​ម្នាក់ដែល​បានចាប់ខ្លួនកាល​ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ កំឡុង​ពេលការ​ប៉ះទង្គិចគ្នាយ៉ាង​ហិង្សា រវាងកង​កម្លាំង​សន្តិសុខ កម្មករ និង សាធារណៈជន​ដែលបាន​បញ្ចប់​ការដង្ហែរ​របស់ក្រុម​កម្មកររោងចក្រ អេស អិល ។
  • បុរស១០នាក់ រួមទាំង​មេដឹក​នាំសហជីព និងតំណាង​សហគមន៏ ដែលបាន​ចាប់ខ្លួនកាល​ពីថ្ងៃទី២ ខែមករា នៅខាង​មុខរោងចក្រយ៉ាក ជីង ក្នុងរាជធានីភ្នំពេញ កំឡុង​ពេលវាយ​ប្រហារយ៉ាងខ្លាំងក្លាពី​សំណាក់​កង​ទ័ពឆ័ត្រយោង​ពិសេស លេខ ៩១១ លើ​បាតុកម្ម​របស់ក្រុមកម្មករ​រោងចក្រ។ ក្នុង​ចំណោម​ជនជាប់​ចោទក្នុង​ករណីនេះ​រួមមាន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៏កម្មករកម្ពុជា ចាន់ ពុទ្ធិស័ក្ក តំណាង​សហគមន៏បឹង​កក់ និង សុគន្ធសម្បត្តិពិសិទ្ធិ ជាសមាជិក​របស់មជ្ឈមណ្ឌល​សិទ្ធិកម្មករ​កម្ពុជា។
  • បុរស បីនាក់​ដែលបានចាប់​ខ្លួនកាលពី​ព្រឹកថ្ងៃទី៣ ខែមករា នៅផ្លូវវ៉េងស្រេង តាម​រយះការបង្ក្រាបយ៉ាង​ហិង្សាពីសំណាក់​កងនគរបាលយោធា​ទៅលើក្រុមបាតុកម្ម​អហិង្សាខណៈពេលដែល​ពួកគេបានរាំនៅខាង​មុខរោងចក្រ ធ្វើឲ្យការ​រំខានដល់​ប្រជាពលរដ្ឋ និងកម្មករដូចគ្នា ទើប​បណ្តាល​ឲ្យមានការប៉ះទង្គិចគ្នានៅ​ពេលយប់។
  • បុរស ១០នាក់​ដែលបានចាប់ខ្លួន​កាលពីថ្ងៃទី ៣ ខែមករា នៅពេលដែល​កងកម្លាំងសន្តិសុខ​ត្រូវបានដាក់ពង្រាយ​នៅតាមដង​ផ្លូវវ៉េង សេ្រង និងបាន​បណ្តាល​ឲ្យមានមនុស្សយ៉ាង​តិច៤នាក់បានស្លាប់ មួយចំនួន​ច្រើនទៀត​បានរងរបួស

កែប្រែ ១៦:៤១ ICT

១៦:៤៤ ICT ថ្ងៃ២៤ ខែមេសា

នៅ​ព្រឹក​នេះ​កាសែត​កម្ពុជា ដេលី បាន​រំលឹក​យើង​ថា នៅ​តែ​គ្មាន​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​បាន​ស្លាប់ កំឡុង​ពេល​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ដើម​ខែមករា។

កែប្រែ ១៧:០៨ ICT

១៧:០៣ ICT ថ្ងៃ២៤ ខែមេសា

នៅ​ពេល​ល្ងាច​នៃ​សវនាការ​ថ្ងៃ​ស្អែក អ្នក​តំណាង​សហគមន៏​បឹងកក់​បានរៀប​ចំសម្ភារៈ​សម្រាប់​គាំទ្រ​នៅខាង​ក្រៅ​តុលាការ។ ម្នាក់​ក្នុង​ចំណោម​សហគមន៏​របស់ពួកគេ​ គឺលោក ចាន់ ពុទ្ធិស័ក្ក ជា​អ្នក​ដែល​នឹង​ត្រូវ​បានជំនុំ​ជម្រះនៅ​ថ្ងៃ​ស្អែកនេះ​ផង​ដែរ។ អ្នក​ទាំង​អស់​នោះមាន​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង ៨ព្រឹក។

១៧:២៦ ICT ថ្ងៃ២៤ ខែមេសា

ប្រធាន​សហព័ន្ធ​បញ្ញាវន្ត​កម្ពុជា លោក និច ទាវ បាន​បោះ​ពុម្ពផ្សាយ​លិខិត​មួយ​ច្បាប់​អំពាវនាវ​ស្នើ​សុំ​សមាជិក​ សមាជិកា សិស្ស និស្សិត ឲ្យ​ចួល​រួម​ជា​មួយ​ប្រជា​ពលរដ្ឋ សហគមន៏​ និង​ព្រះសង្ឃ​ ដែល​នឹង​ធ្វើ​ការ​ប្រមួល​ផ្តុំគ្នា​នៅថ្ងៃ​ស្អែក​ វេលាម៉ោង ៧ព្រឹក​ នៅ​ខាង​មុខ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ។ លិខិត​នេះអំពាវ​នាវ​ស្វែង​រក​សិទ្ធិ​សេរីភាព យុត្តិធម៌ ​និង​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​សេស​សល់​ទាំង ២១នាក់។

កែប្រែ ១៧:២៦ ICT

១៧:៤៤ ICT ថ្ងៃ២៤ ខែមេសា

មើលព្រឹត្តិការណ៍ជុំវិញការចាប់ខ្លូន

កាល​ពីថ្ងៃ​ទី៣ ខែមករា កាសែត​ជា​ភាសា​អង់គ្លេស​ក្នុង​ស្រុក​ ឈ្មោះ ​ភ្នំពេញ​ប៉ុស្តិ៍ បាន​ថត​យក​វីដេអូ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ហិង្សា​កាល​ពី​ថ្ងៃ​ទី២ ទី៣ ខែមករា កំឡុង​ពេល​ដែល​អ្នក​ទាំង ២៣ ត្រូវ​បាន​ចាប់​ខ្លួន។

អ្នក​ដែលត្រូវបាន​ឃុំខ្លួនចំនួន​ពីរ​នាក់ ត្រូវបាន​ចាប់​ខ្លួន​កំឡុង​ពេល​វឹកវរ​​កាល​ពីថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វី​ដេអូ​ខ្លី​មួយ​របស់​អង្គការ​ លីកាដូ។

កែប្រែ ១៧:៤៨ ICT

១៨:២០ ICT ថ្ងៃ២៤ ខែមេសា

អន្តរជាតិនៅតែបន្តដាក់សម្ពាធដើម្បីឲ្យមានការដោះលែងអ្នកទាំង ២៣នាក់

ករណី​អ្នកទាំង​ ២៣នាក់​នេះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ក្លា​ពីសំណាក់​អន្តរជាតិ​។ ថ្ងៃ​នេះ​អង្គការ សម្ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) សមាជិក​របស់​ខ្លួន​អង្គការ​ លីកាដូ និង​សហគម​អាដហុក​ការពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៏​នៅ​កម្ពុជា (ADHOC) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ​​ប្រឆាំង​នឹង​អ្នក​​ទាំង​២៣នាក់នោះ។ ដើម្បី​អាន​សេចក្កី​ថ្លែងការណ៍​ទាំងមូល​សូម​ចូល​ចុច​ទីនេះ

០៧:២៣ ICT ថ្ងៃ២៥ ខែមេសា

អរុណសួស្តី និង​សូម​ស្វាគមន៍​មក​កាន់​ការ​ផ្សាយ​ផ្ទាល់​អំពី​សវនាការរបស់​អ្នក​ទាំង​ ២៣រូប​ នា​ថ្ងៃ​នេះ។ ជន​ជាប់​ឃុំ​ទាំង ២១ នាក់ ដែល​នៅ​តែ​បន្ត​ជាប់​ឃុំ​ឃាំង បាន​មក​ដល់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ម៉ោង​ប្រហែល ៦ និង​ ១៥​នាទី​ព្រឹក​នេះ ហើយ​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​នោះ​មួយ​ចំនួន​តូច​ ក៏បាន​មក​ជូប​ជុំ​គ្នានៅ​មុខ​តុលាការ​ហើយ​ដែរ។ ក្នុង​ស្ថានភាព​នោះ​ ក៏​ឃើញ​មាន​វត្តមាន​របស់​កង​សន្តិសុខ​ជា​ច្រើន​ ដែល​រួម​មាន​កង​រាជអាវុធ​ហត្ថ​ និង​នគរបាល​​​​ប្រមាណ ២០០ នាក់ ត្រូវ​បាន​ពង្រាយ​នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​នៅ​ទល់​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ផ្លូវត្រូវ​បាន​បិទ​ជុំ​វិញ​តុលាការ ចាប់​ពី​កំណាត់​មហា​វិថី​ ព្រះសីហនុ រហូត​ដល់រង្វង់​មូល​ក្បែរ​វត្ត​ព្រះ​ពុទ្ធ​មាន​បុណ្យ។

០៧:៣៩ ICT ថ្ងៃ២៥ ខែមេសា

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូ​ សុខហួរ​ ត្រូវ​បាន​នគរបាល​រារាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តុលា​ការ​ដោយ​ឆ្លង​កាត់​របាំ​បិទផ្លួវ​នៅ​ក្បែរ​វត្ត​ព្រះពុទ្ធ។

កែប្រែ ០៧:៤០ ICT

០៧:៥៣ ICT ថ្ងៃ២៥ ខែមេសា

សំណុំ​រឿង​ទាំង​បួន​ត្រូវ​បាន​ជំនុំ​ជម្រះ​នៅ​ក្នុង​បន្ទប់​សវនាការ​ចំនួន​បី​ផ្សេង​គ្នា

  • បន្ទប់​សវនាការ​ទី១ បុរស ១០នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​មុខ​រោង​ចក្រ យ៉ាក ជីង កាល​ពី​ថ្ងៃទី២ ខែមករា។
  • បន្ទប់​សវនាការ​ទី ២ ករណី​បុរស​ ៣នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ វ៉េង ស្រេង កាល​ពី​ព្រឹក​ថ្ងៃទី ៣ ខែមករា និង​ករណី បុរស​ទាំង​ ១០នាក់​នោះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​នៅផ្លូវ វ៉េង ស្រេង នៅ​ថ្ងៃនោះ​ផងដែរ។
  • បន្ទប់​សវនាការ​ទី៣​ ករណី​មនុស្ស​ពីរ​នាក់​ដែល​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​ខ័ណ្ឌ​ស្ទឹងមាន​ជ័យ។

កែប្រែ ០៧:៥៧ ICT

០៨:១០ ICT ថ្ងៃ២៥ ខែមេសា

ក្រុម​អ្នក​អង្គេត​ការណ៍​មាន​វត្ត​មាន​នៅ​ក្នុង​បន្ទប់​សវនាការ រួមមាន​ម​ក​ពី៖

  • គោល​បំណងក្នុង​ការ​​ស្វែង​រក​យុត្តិ​ធម៌
  • ការិយា​ល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា
  • អង្គការសម្ព័ន្ធខ្មែរ​ជំរឿន និងការពារ​សិទិ្ធមនុស្ស​ លីកាដូ
  • អ្នកការពារសិទ្ធិប្រជាពលរដ្ឋ
  • គណៈមេធាវីរបស់សហរដ្ឋអាមេរិក (ABA)
  • សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍនៅកម្ពុជា (ADHOC)
  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  • អ្នកតំណាងមកពីស្ថានទូត ស៊ុយអ៊ែត

កែប្រែ ០៨:១៥ ICT

០៨:១០ ICT ថ្ងៃ២៥ ខែមេសា

សវនាការ​កំពុង​ដំណើរ​ការ

នៅ​ក្នុង​បន្ទប់​សវនាការ​ ទី១ និង​ ទី៣ ជនជាប់​ចោទ​ បាន​មក​ដល់​សាល​​សវនាការ ហើយ​សវនាការ​ត្រូវ​បាន​ចាប់​ផ្តើម។

កែប្រែ ០៨:១៥ ICT

០៨:១៦ ICT ថ្ងៃ២៥ ខែមេសា

លោក ​ង៉ែត​ ម៉ូសេ ជា​សមាជិក​របស់​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៏ បាន​បង្ហោះ​រូប​ក្រុម​គ្រួសារ​របស់​លោក​ វន់ ពៅ នៅ​ខាង​ក្រៅ​សាល​សវនា​ការ។

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter